ចែករំលែក! បងប្អូនខ្មែរយើងដែលមានជំងឺភ្នែកអាចមកទទួលការព្យាបាលមិនគិតថ្លៃពីគ្រូពេទ្យជំនាញកូរ៉េ ប្រញ៉ាប់ឡើងចំនួនអ្នកជំងឺមានកំណត់!

កូរ៉េខាងត្បូង៖ សូមជម្រាបជូនដំណឹងដល់បងប្អូនខ្មែរយើងដែលកំពុងស្នាក់នៅ និងបំរើការងារនៅក្នុងប្រទេសកូរ៉េមេត្តាជ្រាបថា ធនាគារឆុនប៊ុកកូរ៉េ JB Bank សហការជាមួយក្រុមគ្រូពេទ្យជំនាញខាងភ្នែក នឹងធ្វើការពិនិត្យ ព្យាបាលបញ្ហាភ្នែក ដូចជាជំងឺភ្នែកឡើងបាយ និងធ្វើការវះកាត់ដោយឥតគិតថ្លៃសម្រាប់បងប្អូនខ្មែរ។

ដូចនេះអ្នកដែលមានសមាជិកគ្រួសារ មិត្តភក្តិដែលមានបញ្ហាភ្នែក សូមធ្វើការទាក់ទងមកក្រុមការងារ ក៏ដូចជាបុគ្គលិកធនាគារឆុនប៊ុកផ្ទាល់ ដើម្បីចុះឈ្មោះចូលរួមពិនិត្យជំងឺភ្នែក។ ដោយសារតែអ្នកចូលរួមអាចទទួលការព្យាបាលនេះមានចំនួនកំណត់ដោយទទួលព្យាបានបានសម្រាប់បងប្អូនកាន់វីសារ E9 ចំនួន១០នាក់ និង ស្រ្តីរៀបការគ្រួសារកូរ៉េ ១០នាក់ ។

បញ្ជាក់៖
បងប្អូនអាចចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២០។

ព័ត៌មានបន្ថែម៖
010-2187-7654 (ហួរ សុភ័ក្រ្ត) និង010-3456-9168 (ខេម៉ា)

Leave a Reply

Your email address will not be published. Required fields are marked *