កូរ៉េខាងត្បូង៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានចូលរួមសហការជាមួយនឹងវិទ្យាស្ថាន KFRI កូរ៉េ រៀបចំធ្វើការដាក់តាំងពិព័រណ៌ចំណីអាហារនាំចូលពីបរទេស ក៏ដូចជាផលិតផលចំណីអាហារតាមតំបន់និងខេត្តផ្សេងៗគ្នាក្នុងប្រទេសកូរ៉េ បើតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតផ្ទាល់នាថ្ងៃចន្ទនេះ។
ក្នុងកម្មវិធីដាក់តាំងពិព័រណ៌នេះ កម្ពុជាយើងបានបានរៀបចំដាក់តាំងបង្ហាញផលិតផលខ្មែរយើងមួយចំនួនជូនសាធារណជនកូរ៉េ ដោយសារតែកាលៈទេសៈកូវីដ១៩បច្ចុប្បន្ន ក្នុងនោះដែរស្ថានទូតកម្ពុជាបានរំលេចបន្ថែមថាក្រោយវិបត្តិជំងឺរាតត្បាតសាបរលាបទៅ ក្រុមការងារស្ថានទូតនឹងខិតខំប្រឹងប្រែងបន្តក្នុងការនាំចូលទីផ្សារកូរ៉េនូវផលិតផលចំណីអាហាររបស់ខ្មែរយើងផ្សេងៗទៀត។
សូមបញ្ជាក់ថាKFRI ដែលជាវិទ្យាស្ថានស្រាវជ្រាវចំណីអាហាររបស់កូរ៉េ បានធ្វើការដាក់តាំងពិពណ៌ចំណីអាហារនាំចូលពីបរទេស ក៏ដូចជាផលិតផលចំណីអាហារតាមតំបន់និងខេត្តផ្សេងៗគ្នាក្នុងប្រទេសកូរ៉េ។