ប្តីប្រពន្ធខ្មែរ និងទារកអាយុ ១១ ខែ ដែលបានជាប់គាំងនៅព្រលានអ៊ីនឆន់ បង្ហោះសារថ្លែងអំណរគុណដល់ប្រមុខការទូតកម្ពុជា

សេអ៊ូល៖ ប្តីប្រពន្ធ រួមនឹងទារកតូចអាយុ ១១ ខែ មួយផង ដែលបានជាប់គាំងនៅព្រលានយន្តហោះអ៊ីនឆន់ ហើយក្រោយពីបានទទួលការជួយសម្របសម្រួលពីប្រមុខការទូតកម្ពុជា និងស្ថានទូតកម្ពុជានៅកូរ៉េផងនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរបន្តមកកម្ពុជាបាននៅថ្ងៃទី ៨ ឧសភា ខាងមុខនេះហើយ។

ជាកាយវិការតបស្នង និងដឹងគុណចំពោះការជួយជ្រោមជ្រែង និងសម្របសម្រួលពីបណ្តាថ្នាក់ដឹកនាំ គណនីហ្វេសប៊ុក Vichany Sinh ដែលជាភរិយា បានបង្ហោះសារថ្លែងអំណរគុណ និងកោតសរសើរចំពោះកាយវិការ និងទឹកចិត្តដ៏ល្អប្រពៃរបស់ថ្នាក់ដឹកនាំទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ រួមនឹងក្រុមការងារស្ថានទូតកម្ពុជាផងដែរ។

សូមជូនពរដល់បងស្រី Vichany Sinh និងក្រុមគ្រួសារ បន្តដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។

Leave a Reply

Your email address will not be published. Required fields are marked *