រដ្ឋាភិបាលកូរ៉េបើកការដ្ឋានព្រលានយន្តហោះថ្មីនៅលើកោះអ៊ូឡុង ដែលស្អាតតែដាច់ស្រយាល រំពឹងបង្កើនភ្ញៀវទេសចរណ៍មកលេងកំសាន្ត

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសុក្រទី២៧ វិច្ឆិកា ២០២០ ម្សិលមិញនេះបានធ្វើពិធីសម្ភោធការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីទៅកាន់កោះអ៊ូឡុង (Ulleung Island) ដែលនៅប្រមាណ១២០គីឡូម៉ែត្រពីតំបន់ឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងត្បូង។

ព្រលានយន្តហោះថ្មីនេះរំពឹងថានឹងសាងសង់រួចក្នុងឆ្នាំ២០២៥ខាងមុខ ដែលនឹងបន្ថយការធ្វើដំណើរពីទីក្រុងសេអ៊ូលទៅកាន់កោះដ៏ស្រស់ស្អាតនេះពីរយៈពេល៧ម៉ោង មកនៅត្រឹម១ម៉ោងតាមជើងហោះហើរប៉ុណ្ណោះ។ ព្រលានយន្តហោះថ្មីនេះចំណាយទឹកប្រាក់សាងសង់អស់ដល់ ៦៦៥.១ប៊ីលានវ៉ុន (ប្រមាណ៦០២.២លានដុល្លារ) ហើយរំពឹងថានឹងបង្កើនចំនួនភ្ញៀវទេសចរណ៍មកកាន់កោះនេះរហូតដល់១លាននាក់ក្នុង១ឆ្នាំ ដែលបច្ចុប្បន្នមានត្រឹមតែ៣០ ទៅ៤០ម៉ឺននាក់ប៉ុណ្ណោះ នេះបើតាមការរៀបរាប់របស់មន្ត្រីពាក់ព័ន្ធ។

សូមបញ្ជាក់ថា កោះអ៊ូឡុង (Ulleung Island) ជាកោះមួយស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍ដែរ​ ប៉ុន្តែដោយសារស្ថានភាពភូមិស្ត្រនៅឆ្ងាយ និងតម្រូវការពេលវេលាយូរដល់ទៅ៧ម៉ោងដោយសារគេអាចធ្វើដំណើរទៅបានតែតាមកប៉ាល់តូចៗប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *