វិចិត្រករបែបគំនូរបុរាណកូរ៉េដ៏ល្បី គូរផ្ទាំងគំនូរអង្គរវត្ត និងទឹកជ្រោះគូលែនសម្រាប់ជូនដល់ស្ថានទូតកម្ពុជា ដាក់តាំងជាសាធារណៈ

សេអ៊ូល៖ វិចិត្រករដៃទ្វេគូរផ្ទាំងគំនូរអង្គរវត្ត និងទឹកជ្រោះភ្នំគូលែនយើងមានសម្រស់ល្អឯក ហើយប្រគល់ជូនស្ថានទូតកម្ពុជាដើម្បីដាក់តាំងជាសាធារណៈ។

លោក Kim Joon-Kwon ជាវិចិត្រករល្បីនៅកូរ៉េដែលស្នាដៃរបស់គាត់ត្រូវបានជ្រើសរើសយកទៅដាក់នៅពីខាងក្រោយទីតាំងនៃជំនួបជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីកូរ៉េទាំងពីរកាលពីឆ្នាំ២០១៨។

ជាវិចិត្រករដែលប្រើប្រាស់ទឹកខ្មៅហៅជាភាសាកូរ៉េថា Sumukhwa លោក Kim Joon-Kwon បានគូរនូវ គំនូរអង្គរវត្ត និងទឹកជ្រោះគូលែនតាមគំនូរបែបបុរាណកូរ៉េ ដោយត្រូវចំណាយពេលព្រមទាំងការផ្ដោតអារម្មណ៍ក្នុងការស្ងើចសរសើរចំពោះបុព្វបុរសខ្មែរដែលបានកសាងប្រាសាទអង្គរដែលជាអច្ឆរិយៈវត្ថុពិសេសមួយនៅលើសកលលោកយើងនេះ។

ក្នុងនោះដែរ អមដំណើរជាមួយលោកវិចិត្រករ Kim រួមមានលោកសាស្ត្រាចារ្យ Choi Suk-Hyun ដែលជាទីប្រឹក្សាស្ម័គ្រចិត្តនៃសាលាភូមិន្ទរដ្ឋបាលកម្ពុជា។ លោកសាស្ត្រាចារ្យមានជំនាញផ្នែកអភិវឌ្ឍន៍កសិកម្ម និងចំណីអាហារ ហើយក្រុមការងារស្ថានទូតនឹងត្រៀមជួបប្រជុំពិភាក្សាគ្នាឱ្យបានលម្អិតបន្ថែមទៀតដើម្បីទទួលបានធាតុផ្សំចូលដើម្បីជួយដល់គោលនយោបាយអភិវឌ្ឍន៍កសិកម្មកម្ពុជាយើង។

Leave a Reply

Your email address will not be published. Required fields are marked *