ក្នុងពេលកូវីដនេះ ដឹងអត់ថាពេលដែលជនជាតិកូរ៉េខាងត្បូងមកដល់ខ្មែរយើង ត្រូវចំណាយអស់ប៉ុន្មានលើការធ្វើចត្តាឡីស័ក?

#ច្បាស់លាស់ល្អណាស់ #អំពីការចំណាយទៅលើការធ្វើចត្តាឡីស័ក១៤ថ្ងៃ

ស្ថានទូតកូរ៉េខាងត្បូងប្រចាំព្រះរាជាណាចក្រកម្ពុជាបានផ្តល់ព័ត៌មានទៅលើការចំណាយយ៉ាងលំអិតជូនដល់ជនជាតិកូរ៉េដែលមានគោលបំណងទៅកាន់ប្រទេសកម្ពុជា ក្នុងអំឡុងពេលកូវីដ-១៩នេះ ដែលតម្រូវឱ្យធ្វើចត្តាឡីស័កនៅពេលមកដល់ភ្លាម។

ដូចដែលក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីណែនាំលម្អិតអំពីចំណាយសម្រាប់ជនបរទេសក្នុងការធ្ចើចត្តាឡីស័កពេលមកដល់កម្ពុជាដំបូងនោះ ជនជាតិកូរ៉េដែលមកដល់កម្ពុជាក្នុងអំឡុងពេលកូវីដ-១៩នេះ​ ក៏ត្រូវការចំណាយដែរសម្រាប់ការធ្វើចត្តាឡីស័កនៅកម្ពុជា ដែលមានខ្ទង់ចំណាយដូចជា៖

១-ទៅលើតម្លៃសណ្ឋាគារដែលត្រូវធ្វើចត្តាឡីស័ក១ថ្ងៃ សម្រាប់១នាក់ (៣០ដុល្លារ)

២-ថ្លៃធ្វើដំណើរបន្លាស់ទី១ដង សម្រាប់១នាក់ (៥ដុល្លារ)

៣-ថ្លៃញ៉ាំអាហារ១ថ្ងៃ៣ពេល សម្រាប់១នាក់ (៣០ដុល្លារ)

៤-ថ្ងៃបោកគក់និងចំណាយលើអនាម័យ១ថ្ងៃ សម្រាប់១នាក់ (១៥ដុល្លារ)

៥-ថ្លៃពិនិត្យលទ្ធផលកូវីដ-១៩ ក្នុង១ដង សម្រាប់១នាក់ (១០០ដុល្លារ)

៦-ករណីស្លាប់ទាំងថ្លៃបូជាសព សម្រាប់១នាក់(១៥០០ដុល្លារ)

៧- តម្លៃពេទ្យនៅកន្លែងធ្វើចត្តាឡីស័កក្នុង១ថ្ងៃ សម្រាប់១នាក់ (៦ដុល្លារ)។

បកប្រែចំណុចសំខាន់ខាងលើជូនដោយ

#ការិយាល័យបម្រើសេវាកម្មកូនខ្មែរនៅកូរ៉េ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *