#ច្បាស់លាស់ល្អណាស់ #អំពីការចំណាយទៅលើការធ្វើចត្តាឡីស័ក១៤ថ្ងៃ
ស្ថានទូតកូរ៉េខាងត្បូងប្រចាំព្រះរាជាណាចក្រកម្ពុជាបានផ្តល់ព័ត៌មានទៅលើការចំណាយយ៉ាងលំអិតជូនដល់ជនជាតិកូរ៉េដែលមានគោលបំណងទៅកាន់ប្រទេសកម្ពុជា ក្នុងអំឡុងពេលកូវីដ-១៩នេះ ដែលតម្រូវឱ្យធ្វើចត្តាឡីស័កនៅពេលមកដល់ភ្លាម។
ដូចដែលក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីណែនាំលម្អិតអំពីចំណាយសម្រាប់ជនបរទេសក្នុងការធ្ចើចត្តាឡីស័កពេលមកដល់កម្ពុជាដំបូងនោះ ជនជាតិកូរ៉េដែលមកដល់កម្ពុជាក្នុងអំឡុងពេលកូវីដ-១៩នេះ ក៏ត្រូវការចំណាយដែរសម្រាប់ការធ្វើចត្តាឡីស័កនៅកម្ពុជា ដែលមានខ្ទង់ចំណាយដូចជា៖
១-ទៅលើតម្លៃសណ្ឋាគារដែលត្រូវធ្វើចត្តាឡីស័ក១ថ្ងៃ សម្រាប់១នាក់ (៣០ដុល្លារ)
២-ថ្លៃធ្វើដំណើរបន្លាស់ទី១ដង សម្រាប់១នាក់ (៥ដុល្លារ)
៣-ថ្លៃញ៉ាំអាហារ១ថ្ងៃ៣ពេល សម្រាប់១នាក់ (៣០ដុល្លារ)
៤-ថ្ងៃបោកគក់និងចំណាយលើអនាម័យ១ថ្ងៃ សម្រាប់១នាក់ (១៥ដុល្លារ)
៥-ថ្លៃពិនិត្យលទ្ធផលកូវីដ-១៩ ក្នុង១ដង សម្រាប់១នាក់ (១០០ដុល្លារ)
៦-ករណីស្លាប់ទាំងថ្លៃបូជាសព សម្រាប់១នាក់(១៥០០ដុល្លារ)
៧- តម្លៃពេទ្យនៅកន្លែងធ្វើចត្តាឡីស័កក្នុង១ថ្ងៃ សម្រាប់១នាក់ (៦ដុល្លារ)។
បកប្រែចំណុចសំខាន់ខាងលើជូនដោយ
#ការិយាល័យបម្រើសេវាកម្មកូនខ្មែរនៅកូរ៉េ។