ភ្នំពេញ៖ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយអាហ្គ្រោ មានគម្រោងនាំចេញបន្លែស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសកូរ៉េជាលើកដំបូង។ បន្លែដំបូងបង្អស់ដែលក្រុមហ៊ុនហ៊ីយ៉ាន់ដាយអាហ្គ្រោ គ្រោងនឹងនាំចេញគឺ ស្លឹកគ្រៃកម្ពុជាដែលមានក្លិនក្រអូប ដោយក្រុមហ៊ុនបានចុះទៅពិនិត្យផ្ទាល់នៅខេត្តត្បូងឃ្មុំទៅលើផលិតផលរបស់កសិករយើង។
សម្រាប់ការនាំចេញ ក្រុមហ៊ុនមានបច្ចេកទេសលាងសម្អាតវិចខ្ចប់ទុកដាក់ប្រកបដោយគុណភាពនិងអនាម័យខ្ពស់ ហើយបានជួបកសិករផ្ទាល់និងផ្ដល់បច្ចេកទេសដាំដុះដល់ពួកគេ ជាពិសេស វិធីសាស្រ្តធ្វើកសិកម្មនិងការប្រើប្រាស់ជីអោយបានត្រឹមត្រូវដើម្បីធ្វើឱ្យបន្លែមានគុណភាពល្អ។ នេះជាវិធីសាស្ត្រនៃការជួយគ្នាទៅវិញទៅមកតាមរយៈកិច្ចសហប្រតិបត្តិការរវាងកសិករនិងក្រុមហ៊ុន។
កសិករដែលចង់ផ្ញើបន្លែល្អៗ របស់កម្ពុជាទៅប្រទេសកូរ៉េអាចទាក់ទងមកយើង។
☎️ លេខទំនាក់ទំនង 016 888 646 / 016 888 647
ហ្វេសប៊ុក៖ https://www.facebook.com/Hyundai-Agro-Cambodia-CoLTD-951081565028089/
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនហ៊ីយ៉ាន់ដាយអាហ្គ្រូនេះ ក៏កំពុងតែធ្វើការនាំចូលផ្លែស្វាយកម្ពុជា ទៅកាន់ទីផ្សារកម្ពុជាតាំងពីដើមឆ្នាំនេះផងដែរ។