សូមស្វាគមន៍បងប្អូនពលករខ្មែរយើងមកកាន់ប្រទេសកូរ៉េ
តាមការគ្រោងទុក នៅចុងឆ្នាំ២០២០នេះ ប្រទេសកូរ៉េខាងត្បូងបេីកឱ្យពលករ២ប្រទេសចូលប្រទេសកូរ៉េ ក្នុងនោះមានកម្ពុជា និងមីយ៉ានម៉ា ដោយសារកត្តាខ្វះកំលាំងពលកម្មនៅក្នុងប្រទេសកូរ៉េផ្ទាល់។ ប៉ុន្តែដោយសារស្ថានភាពជាក់ស្តែងដែលប្រទេសមីយ៉ានម៉ាថ្មីៗនេះ មានការឆ្លងកូរ៉ូណាផ្ទុះឡេីងវិញយ៉ាងគំហុកនោះ ទេីបប្រទេសកូរ៉េខាងត្បូងធ្វើការផ្លាស់ប្តូរទទួលតែពលករខ្មែរយេីងនោះទេ ដោយសារតែប្រទេសកម្ពុជាមិនមានការចំលងជំងឺកូវីដ-១៩ខ្ពស់ ហេីយមានសុវត្ថិភាព។ ក្នុងន័យនេះចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ពលករថ្មីជាច្រេីនទៀតនឹងត្រូវបញ្ជូនចូលជាបន្តបន្ទាប់ទៀតសម្រាប់ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង។
សូមសំណាងល្អទាំងអស់គ្នា តែសូមបងប្អូនខ្មែរយើងកុំភ្លេចប្រយ័ត្នខ្លួនពីជំងឺកូរ៉ូណាជាពិសេសពេលទៅដល់ទឹកដីកូរ៉េខាងត្បូងតែម្តង។