វេជ្ជបណ្ឌិតជំនាញ៖ «ហាមកោសខ្យល់ឱ្យក្មេងដាច់ខាង»!! ៤ ចំណុចនេះប៉ះពាល់គ្រោះថ្នាក់ណាស់ពីការកោសខ្យល់ជាពិសេសលើកូនក្មេង

«ហាមកោសខ្យល់អោយក្មេងដាច់ខាត» (មនុស្សធំក៏មិនគួរកោសខ្យល់ រឺជប់ខ្យល់ដូចគ្នា)

យើងសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរពេលកូនឈឺ មិនស្រួលខ្លួន រឺក្តៅខ្លួន តែចាប់កូនកោសខ្យល់មិនថាតូចឬធំទេ ដែលការកោសខ្យល់នេះផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដល់ក្មេងយ៉ាងខ្លាំង។

-ការកោសខ្យល់ផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដូចជា៖

១. ដោយសារការកកិតស្បែក និងសាច់ដុំធ្វើអោយកំដៅក្មេងរិតតែក្តៅខ្លាំងឡើងថែមទៀត នាំអោយក្មេងប្រឈមនឹងការប្រកាច់

២. ពេលក្មេងឈឺ ក្តៅខ្លួន ធ្វើអោយក្មេងបាត់បង់ជាតិទឹក និងជាតិស្ករ ហើយបើយើងកោសខ្យល់ថែមទៀតនាំអោយកាន់តែបាត់បង់ជាតិទឹក និងជាតិស្ករ នាំអោយក្មេងកាន់តែអស់កម្លាំង ឬអាចសន្លប់

៣. ការកោសខ្យល់ខ្លាំងៗ អាចនាំអោយខូចខាតសាច់ដុំ បែកសាច់ដុំ ធ្វើអោយកំទេចសាច់ដុំទាំងនោះទៅកកស្ទះនៅតំរងនោម(ខ្មែរយើងហៅក្រលៀន) នាំអោយខូចតំរងនោម

៤. អាចនាំមានជំងឺរលាកស្បែក និងសាច់ដុំ

ការកោសខ្យល់ប្រៀបដូចជាការធ្វើទារុណកម្មមួយទៅលើក្មេង មិនត្រឹមតែមិនបានប្រយោជន៍ ថែមទាំងនាំគ្រោះថ្នាក់ដល់ក្មេងទៀត។ រួមគ្នាលុបបំបាត់ទំលាប់ណាដែលខុសឆ្គងរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីប្រយោជន៍ពួកយើងទាំងអស់គ្នា។

ការផ្តាំផ្ញើ «ពេលឈឺគួរទៅពិគ្រោះនឹងពេទ្យជំនាញ»

វេជ្ជ. ហ៊ាង រតនា Dr. HEANG ROTTANA
ដើម្បីបានចំណេះដឹងថ្មី ល្អៗសូមចុចឡាចផេក

Leave a Reply

Your email address will not be published. Required fields are marked *