តោះមកស្គាល់ពីមជ្ឈមណ្ឌលព្រះពុទ្ធសាសនាគូមី! បងប្អូនខ្មែរយើងមានកិច្ចការអ្វីផ្សេងៗ អាចទំនាក់ទំនងមកមជ្ឈមណ្ឌលពុទ្ធសាសនាគូមីនេះបាន

សូមអនុញ្ញាតធ្វើការណែនាំដល់បងប្អូនពលរដ្ឋខ្មែរនៅលើទឹកដីកូរ៉េឱ្យបានស្គាល់អំពីមជ្ឈមណ្ឌលព្រះពុទ្ធសាសនាគូមី ដែលជាកន្លែងពុទ្ធសាសនារបស់កម្ពុជាយើងនៅលើទឹកដីកូរ៉េ ដែលក្នុងនោះក៏មានផ្តល់នូវកម្មវិធី និងការជួយសម្រួលដល់បងប្អូនខ្មែរយើងដូចខាងក្រោម៖

១-មានកន្លែងសម្រាប់ឱ្យពលករស្នាក់នៅបណ្តោះអាសន្នអំឡុងពេលប្តូរការងារដោយឥតគិតថ្លៃ

២-ជួយដាក់ពាក្យយកប្រាក់បំណាច់ឆ្នាំ ពេលពលករចប់អាណត្តិត្រឡប់ទៅស្រុកខ្មែរវិញ

៣-ជួយដាក់ពាក្យបណ្តឹងទៅក្រសួងការងារ ប្រសិនបើក្រុមហ៊ុនមិនបានបើកប្រាក់ខែ និងប្រាក់បំណាច់ឆ្នាំឱ្យ ព្រមទាំងជួយដាក់យកប្រាក់ពីរដ្ឋ ករណីដែលថៅកែគ្មានប្រាក់បើកអោយ

៤-ជួយជូន និងបកប្រែពេលដែលបងប្អូនខ្មែរយើងមានជម្ងឺទៅមន្ទីពេទ្យ។ល។

៥-ជួយប្រឹក្សាយោបល់ការងារផ្សេងៗ

៦-ជួយទិញសំបុត្រយន្តហោះអោយ។ល។

៧-ជួយបកប្រែទូរស័ព្ទ

៨-ជួយបង្រៀនអោយចេះនិយាយភាសាព្រះសង្ឃ

សូមបញ្ជាក់ថារាល់ការជួយទាំងអស់ត្រូវទទួលការណាត់ជួបពេលវេលាជាមុនសិន

បងប្អូនខ្មែរយើងដែលចាប់អារម្មណ៍អាចទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 010-6348-0756

Leave a Reply

Your email address will not be published. Required fields are marked *