ភ្នំពេញ៖ គណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស (គ.ប.ប.ព.ប) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងចំពោះការបន្តសុពលភាពសុខភាពដើម្បីដាក់ពាក្យសុំស្វែងរកការងារធ្វើឡើងវិញនៅប្រទេសកូរ៉េខាងត្បូង។
បេក្ខជនដែលផុតសុពលភាពសុខភាពចំនួន១៤៥១នាក់ត្រូវមកចុះឈ្មោះពិនិត្យសុខភាពឡើងវិញ ដើម្បីអាចដាក់ពាក្យស្វែងរកការងារធ្វើនៅប្រទេសកូរ៉េខាងត្បូងវិញបាន។ ការមកពិនិត្យសុខភាពឡើងវិញត្រូវធ្វើតាមកាលបរិច្ឆេទ និងវេនដូចក្នុងរូបភាពខាងក្រោម។
សូមបញ្ជាក់ថាបេក្ខជនដែលមិនបានមកពិនិត្យសុខភាពឡើងវិញ នឹងមិនត្រូវបញ្ជូនទៅក្នុងបញ្ជីឈ្មោះអ្នកសុំស្វែងរកការងារធ្វើឡើងវិញនៅប្រទេសកូរ៉េ ដើម្បីឱ្យនិយោជកកូរ៉េធ្វើការជ្រើសរើសបានឡើយ។