[វគ្គបន្ត] មិនស្រួលពេកនោះទេ! ចំនុចមួយចំនួនដែលបងប្អូនខ្មែរយើងនៅកូរ៉េចង់មកលេងស្រុកខ្មែរ ត្រូវគិតគូរពិចារណា ដើម្បីកុំឱ្យលំបាកខ្លួនទាន់

អ្វីដែលបងប្អូនគួរស្វែងយល់

ខាងមណ្ឌលសុខភាពបានរៀបចំបន្ទប់ចំនួន១១០បន្ទប់ ទីតាំងមុខព្រលានអ៊ីនឆន់សំរាប់ធ្វើចត្តាឡីស័ក១៤ថ្ងៃសំរាប់បងប្អូនខ្មែរ ដែលត្រូវការពេលត្រឡប់មកពីក្រៅប្រទេស។ តាមការបញ្ជាក់ ឥលូវនេះគេលែងអោយជួលស្នាក់នៅបន្ទប់ធម្មតា គេអោយនៅរបៀប 단독 ដើម្បីទប់ស្កាត់
ការឆ្លងរីករាលដាល ហើយរាល់ថ្ងៃអ្នកដែលមកពីក្រៅប្រទេសគឺមានចំនួនឆ្លងចន្លោះពី១០ ទៅ៤០នាក់។

សំរាប់ពលករថ្មី គឺខាងកន្លែងបណ្តុះបណ្តាលជាអ្នករៀបចំ តែសំរាប់អ្នកទៅលេង ឬមួយផ្នែកនៃពលករគំរូមានការលំបាកថ្មីៗនេះ ខណៈអ្នកដែលទៅលេងស្រុកមានមួយចំនួនមានបញ្ហាដោយសារថៅកែទាក់ទងទៅឱ្យពន្យាពេល ឡើងមកវិញ និងអ្នកខ្លះទៀតថៅកែជួលបន្ទប់ធម្មតាអោយតែត្រូវបដិសេធពីអជ្ញាធរ។ ដូចនេះបងប្អូនខ្មែរយើងមុនចាកចេញទៅលេងប្រទេសកំណើតសូមសាកសួរអោយបានច្បាស់ ដោយសារកន្លងមកមានបងប្អូនខ្មែរយើងប៉ុន្មាននាក់ហើយដែលបានជួបបញ្ហា។ ដូចនេះ សូមស្វែងយល់ពីបញ្ហាអោយបានច្បាស់។

សូមបញ្ជាក់ផងដែរថា កន្លែងស្នាក់នៅសម្រាប់ធ្វើចត្តាឡីស័ក១៤ថ្ងៃនៅមុខព្រលានអ៊ីនឆន់គិតតម្លៃរួមសរុបអស់ជាង១លានវ៉ុន ដែលក្នុងនោះមានផ្តល់អាហារ ការដឹកជញ្ជូន និងពិនិត្យកូរ៉ូណា។ ដូចនេះខ្ទង់ចំណាយនេះបើគិតទៅគឺចំណាយច្រើនណាស ដូចនេះសូមពិនិត្យអោយបានច្បាស់មុននឹងសម្រេចចិត្តមកលេងស្រុកកំណើតក្នុងអំឡុងពេលនេះ។

ចាប់ពីថ្ងៃទី១០ ខែ១២ តទៅ អ្នកដែលចូលតាមប្រភេទវីសាខ្លី (C3) អាចមានកន្លែងស្នាក់នៅច្រើនតំបន់។

Leave a Reply

Your email address will not be published. Required fields are marked *