សូមគិតឱ្យបានច្បាស់សិន មុននឹងធ្វើការសម្រេចចិត្តមកលេងស្រុកខ្មែរក្នុងអំឡុងពេលដ៏លំបាកនៃជំងឺកូវីដ-១៩នេះ និងជាពិសេសសូមស្វែងយល់ពីនីតិវិធីចេញចូលប្រទេសកូរ៉េផងដែរដូចខាងក្រោម៖
ដោយសារការឆ្លងឡើងវិញនៃជំងឺកូវីដ-១៩ដែលកំពុងកើតឡើងគួរឱ្យបារម្ភ វិធានការគម្លាតសង្គមនៅក្នុងប្រទេសកូរ៉េជាពិសេសនៅតំបន់សេអ៊ូល និងប្រជុំជនធំៗកើនឡើងដល់កម្រិត២ហើយ ដូចនេះចំពោះការចេញ និងចូលប្រទេសកូរ៉េមិនងាយស្រួលឡើយ។ បងប្អូនខ្មែរយើងដែលមានបំណងមកលេងស្រុកខ្មែរ សូមគិតឱ្យបានច្បាស់ និងយល់ពីរបៀបនៃការចេញ និងចូលនិងតម្រូវការសម្រាប់ធ្វើចត្តាឡីស័កផងដែរ ទាំងនៅខ្មែរពេលទៅដល់ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ និងពេលមកដល់កូរ៉េវិញត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។
១. មុនចេញពីប្រទេសកូរ៉េ ត្រូវសុំលិខិតវិលត្រឡប់មកវិញ (재입국허가) គឺត្រូវសុំតាមប្រព័ន្ធអនឡាញ មុន៣ថ្ងៃ (ក្នុងករណីមានហេតុផលចាំបាច់ ទើបសុំនៅព្រលានយន្តហោះផ្ទាល់បាន)។
២. ទៅដល់ខ្មែរត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅកន្លែងរបស់រដ្ឋឥតគិតថ្លៃ ឬអាចស្នាក់នៅតាមសណ្ឋាគារដែលរដ្ឋកំណត់ ដោយតម្រូវឱ្យបង់ថ្លៃ។
៣. មុនត្រឡប់មកប្រទេសកូរ៉េវិញ ត្រូវរកកន្លែងស្នាក់នៅឱ្យហើយ រួចទៅបញ្ជាក់នៅការិយាល័យ HRD នៅភ្នំពេញកំឡុងមុន១សប្តាហ៍។
៤. មុនចូលប្រទេសកូរ៉េ ត្រូវទៅពិនិត្យសុខភាពមុន ៤៨ម៉ោង និងមានលិខិតបញ្ជាក់ជាភាសាអង់គ្លេស ឬកូរ៉េ។
(នៅមានបន្ថែមទៀត)