ការទូតដើម្បីជាតិ! ទូតកម្ពុជាចុះទស្សនកិច្ចស្វែងយល់ប្រព័ន្ធសុវត្ថិភាពចរាចរណ៍សាធារណៈកូរ៉េ ស្នើសុំពង្រីកសហប្រតិបត្តិការ និងជំនួយសម្រាប់កម្ពុជា

កូរ៉េខាងត្បូង៖ កាលពីថ្ងៃសុក្រទី២០ វិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ប្រតិភូជាន់ខ្ពស់របស់ស្ថានទូតកម្ពុជានៅកូរ៉េខាងត្បូង ត្រូវបានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ Korea Transportation Safety Authority ប្រចាំខេត្តខ្យងសាំងប៊ុក។

តាមការបញ្ជាក់របស់ទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជា ដំណើរទស្សនកិច្ចនេះគឺដើម្បីស្វែងយល់ពីបច្ចេកទេស និងការគ្រប់គ្រងយានយន្ដ ប្រព័ន្ធសុវត្ថិភាពចរាចរសាធារណៈ ពិភាក្សាលើកិច្ចការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងស្នើសុំជំនួយរថយន្ដសម្រាប់បម្រើបម្រាស់សាធារណៈដល់កម្ពុជា។

សព្វថ្ងៃប្រទេសកូរ៉េមានការអភិវឌ្ឍន៍ជឿនលឿនលើប្រព័ន្ធត្រួតពិនិត្យយានយន្ដ និងប្រព័ន្ធត្រួតពិនិត្យចរាចរសាធារណៈ ដែលមានលទ្ធភាពគាប់ប្រសើរក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរផ្សេងៗនៅលើដងផ្លូវ។

លោក Kwang Il ប្រធាន Korea Transportation Safety Authority ប្រចាំខេត្តខ្យងសាំងប៊ុក បញ្ជាក់ពីសេចក្ដីរីករាយដែលបានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់ប្រតិភូស្ថានទូតកម្ពុជា ហើយលោកក៏បានរៀបរាប់ពីកិច្ចសហការកន្លងមកជាមួយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ហើយដែលពាក់ព័ន្ធនឹងសំណើររបស់ភាគីកម្ពុជានេះ លោកនឹងយកមកពិនិត្យពិភាក្សាក្នុងការផ្ដល់ជំនួយបន្ថែមដល់កម្ពុជា តាមរយៈស្ថានទូតកម្ពុជា។

 

Leave a Reply

Your email address will not be published. Required fields are marked *