ក្រុងហាដុងនៅភាគខាងត្បូងប្រទេសកូរ៉េ ក្លាយជាក្រុងទី២ដែលតម្លើងវិធានការគម្លាតសង្គមដល់កម្រិតទី៣ ដោយសារការឆ្លងគំហុកនៃកូវីដ-១៩នៅទីនោះ

កូរ៉េខាងត្បូង៖ ក្រុងតូចមួយនៅក្នុងខេត្តឃ្យ៉ុងសាងខាងត្បូងបានចាប់ផ្តើមតម្លើងវិធានការគម្លាតសង្គមរបស់ខ្លួនទៅកម្រិត២ ដែលជាកម្រិតខ្ពស់ជាងគេទីបីក្នុងចំណោមវិធានការទាំងអស់ដែលមានប្រាំកម្រិត នៅថ្ងៃសៅរ៍នេះដើម្បីបង្ការជំងឺកូវីដ-១៩។

ទីតាំងនៃក្រុងហាដុងក្នុងប្រទេសកូរ់េខាងត្បូង

ក្រុងហាដុង (Hadong) នៃខេត្តឃ្យ៉ុងសាងខាងត្បូងប្រមាណ៣៦០គីឡូម៉ែត្រពីទីក្រុងសេអ៊ូលបានតម្លើងវិធានការគម្លាតសង្គមទៅកម្រិត២ ចាប់ពីម៉ោង២រសៀលថ្ងៃសៅរ៍ម្សិលមិញនេះ ក្រោយពីតំបន់នេះមានករណីឆ្លងថ្មីដល់ទៅ២៩ករណីនៅក្នុងរយៈពេលប្រាំថ្ងៃចុងក្រោយ ខណៈចំនួនប្រជាជនមានត្រឹមតែ៤៥០០០ប៉ុណ្ណោះ។

ក្រោមវិធានការគម្លាតសង្គមកម្រិតទី២នេះ ប្រតិបត្តិការនៃក្លឹបកម្សាន្តរាត្រី និងបារត្រូវបានហាមឃាត់ ខណៈដែលម្ហូបអាហារអាចត្រូវដាក់លក់បានតាមភោជនីយដ្ឋានត្រឹមម៉ោង៩យប់ប៉ុណ្ណោះ។

ក្រុងហាដុងនេះជាក្រុងទី២ហើយនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលបានតម្លើងវិធានការគម្លាតសង្គមទៅកម្រិត២នេះ ក្នុងចំណោមវិធានការទាំងអស់ដែលមានប្រាំកម្រិត គឺកម្រិត១ កម្រិត១.៥ កម្រិត២ កម្រិត២.៥ និងកម្រិត៣ដែលជាកម្រិតគ្រោះថ្នាក់ជាងគេ។ ក្រុងដំបូងគេដែលបានតម្លើងវិធានការគម្លាតសង្គមដល់កម្រិត២គឺក្រុងស៊ុនឈុន (Suncheon) ក្នុងខេត្តចូឡាខាងត្បូង។

សូមបញ្ជាក់ថាកូរ៉េខាងត្បូងបានកំពុងប្រឈមនឹងបញ្ហាកើនឡើងយ៉ាងគំហុកនៃជំងឺកូវីដ-១៩ ខណៈដែលករណីឆ្លងថ្មីប្រចាំថ្ងៃកើនឡើងដល់ជាង៣០០ករណីក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នាមកហើយ ជាពិសេសគឺក្នុងតំបន់ប្រជុំជនក្រុងសេអ៊ូល និងតំបន់ជុំវិញនានា។ ក្នុងនោះតំបន់ប្រជុំជននាទីក្រុងសេអ៊ូល និងតំបន់ជុំវិញក៏បានតម្លើងវិធានការគម្លាតសង្គមក្នុងតំបន់ខ្លួនមកកាន់កម្រិត១.៥ផងដែរក្នុងសប្តាហ៍នេះ ខណៈតំបន់អ៊ីនឆន់នឹងចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទនេះដែរ។

Leave a Reply

Your email address will not be published. Required fields are marked *