មិនពិបាកទៀតទេ! បងប្អូនខ្មែរយើងដែលត្រូវរកកន្លែងចត្តាឡីស័កនៅកូរ៉េ អាចទាក់ទងកន្លែងនេះមានដល់៨០បន្ទប់ និងការជួយសម្រួលផ្សេងៗច្រើនទៀត

កូរ៉េខាងត្បូង៖ យោងតាមការបង្ហោះរបស់ទំព័រ Meng Costa page បំណងល្អពីខ្ញុំ បានជូនដំណឹងដល់បងប្អូនខ្មែរយើងដែលត្រូវមកដល់ប្រទេសកូរ៉េ និងត្រូវធ្វើចត្តាឡីស័កនៅពេលមកដល់ភ្លាមចំនួន១៤ថ្ងៃ (នៅដាច់ដោយឡែក) មុននឹងអាចចូលទៅកាន់កន្លែងការងារ ឬបងប្អូនខ្មែរយើងដែលទៅលេងស្រុកកំណើត ឬឡើងមកតាមពលករគំរូហើយត្រូវការកន្លែងស្នាក់នៅសម្រាប់ធ្វើចត្តាឡីស័កនោះនោះឱ្យបានជ្រាបថា ឥឡូវនេះមានអាគារចំនួន៣ ដែលមានដល់៨០បន្ទប់ សម្រាប់ការធ្វើចត្តាឡីស័កទៅតាមវិធានការតម្រូវរបស់រដ្ឋាភិបាលកូរ៉េ។

ក្នុងនោះដែរ ក៏មានការទៅទទួលដល់ព្រលានដែលមានរថយន្តសុវត្ថិភាព ជូនទៅមណ្ឌលសុខភាពពិនិត្យកូរ៉ូណា២ដង ផ្តល់អាហារ២ពេល ជួយសម្រួលសេវាបកប្រែ និងផ្នែកច្បាប់ជាមួយថៅកែកូរ៉េផងដែរ។

ចំពោះការចំណាយវិញគឺស្របទៅតាមការកំណត់របស់អជ្ញាធរ។

សម្រាប់បងប្អូនខ្មែរយើងដែលចាប់អារម្មណ៍អាចទាក់ទងតាមហ្វេសប៊ុក «Meng Costa page បំណងល្អពីខ្ញុំ» ឬតាមលេខទូរស័ព្ទ 01047998867។

Leave a Reply

Your email address will not be published. Required fields are marked *