ភ្នំពេញ៖ គណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងដល់បងប្អូនពលករ-ពលការិនី ដែលធ្លាប់បានទៅបម្រើការងារ នៅសាធារណរដ្ឋកូរ៉េ ហើយបានត្រឡប់មកប្រទេសកម្ពុជាវិញ អំពីការដកប្រាក់ធានារ៉ាប់រង នៅការិយាល័យតំណាងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃសាធារណរដ្ឋកូរ៉េ ដែលមានទីតាំងស្ថិតនៅជាន់ទី២ នៃអាគារ “A” មជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌កូរ៉េ ផ្លូវលេខ២៧៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បងប្អូនពលករ-ពលការនីដែលមានឈ្មោះក្នុងបញ្ជីរាយនាមនេះ សូមអញ្ជើញទៅធ្វើការដកប្រាក់ធានារ៉ាប់រង ដោយភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន និងសៀវភៅធនាគាររបស់សាមីខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនពលករ-ពលការិនី ធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០២៣ ៩៩៧ ៨៤៤ / ០២៣ ៩៩៧ ៨៥៥ រៀងរាល់ម៉ោងធ្វើការ។