ល្បីហើយអាម៉ុកត្រី!! ម្ហូបអាម៉ុកត្រីខ្មែរយើងត្រូវបានលើកយកមកធ្វើបង្ហាញក្នុងកម្មវិធីធ្វើម្ហូបដ៏ល្បីរបស់កូរ៉េក្នុងទូរទស្សន៍ EBS

សេអ៊ូល៖ តារាចម្រៀងល្បីរបស់កូរ៉េខាងត្បូងបានបង្ហាញអំពីការធ្វើមុខម្ហូបខ្មែរគឺ អាម៉ុកត្រី នៅក្នុងកម្មវិធីទូរទស្សន៍ល្បីឈ្មោះ EBS ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការអាសា៊ន-កូរ៉េ។

កម្មវិធីនេះជាកម្មវិធីដែលសហការរៀបចំដោយមជ្ឈមណ្ឌលសហប្រតិបត្តិការអាស៊ានកូរ៉េ ជាមួយទូរទស្សន៍ EBS កូរ៉េ ដែលក្នុងនោះមានការចូលរួមពីភ្ញៀវកិត្តិយសដែលជាចុងភៅល្បីឈ្មោះលោក ស៊ីន យ៉ូស៊ប់ និងលោក គីម ដុងវ៉ុន ដែលកម្មវិធីនេះលើកយកមុខម្ហូបល្បីៗតំណាងឱ្យប្រទេសទាំង១០នៅតំបន់អាសា៊នមកបង្ហាញ ដែលក្នុងនោះមុខម្ហូបដែលតំណាងឱ្យកម្ពុជាគឺមុខម្ហូបអាម៉ុកត្រី។

សូមទស្សនាវីដេអូនៃការចម្អិនម្ហូបអាម៉ុកត្រីរបស់ខ្មែរយើង៖

Leave a Reply

Your email address will not be published. Required fields are marked *