ចែករំលែក! បងប្អូនខ្មែរយើងទទួលបានការផ្តល់ជូនពិសេសពី Korean Air ដោយអាចដាក់ឥវ៉ាន់តាមជើងហោះហើរបានច្រើនជាងអ្នកដំណើរដទៃ

កូរ៉េខាងត្បូង៖ យោងតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុក «ចម្រើនកូនខ្មែរ» សូមជំរាបជូនដំណឹងពាក់ព័ន្ធនឹងការដាក់ឥវ៉ាន់តាមជើងហោះហើរទៅនិងមកពីកូរ៉េ និងកម្ពុជា ដូចខាងក្រោម៖

-សំបុត្រយន្តហោះពីអ៊ីនឆន់ – ភ្នំពេញ (តាមជើងហោះហើរកូរ៉េអ៊ែរ Korean Air) អាចដាក់ឥវ៉ាន់បាន ២កញ្ចប់
-សំបុត្រយន្តហោះពីអ៊ីនឆន់ -> ភ្នំពេញ កំណត់ពេលវេលា​តែទៅ (One-way trip) អាចដាក់ឥវ៉ាន់បាន ២កញ្ចប់
-សំបុត្រយន្តហោះអ៊ីនឆន់ – ភ្នំពេញ កំណត់ពេលវេលាទៅមក (Round-trip) អាចដាក់ឥវ៉ាន់បាន ១កេស

ការផ្តល់ជូននេះគឺសម្រាប់តែអ្នកធ្វើដំណើរសញ្ជាតិខ្មែរប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត សម្រាប់សញ្ជាតិកូរ៉េមិនត្រូវបានអនុញ្ញាតនោះទេ (សម្រាប់មិនមែនសញ្ជាតិខ្មែរ អាចដាក់បានតែ ១កញ្ចប់ប៉ុណ្ណោះ)។

សូមអរគុណ!

 

Leave a Reply

Your email address will not be published. Required fields are marked *