សេអ៊ូល៖ ឥឡូវនេះបងប្អូនខ្មែរយើងដែលចង់លាឈប់ពីកន្លែងធ្វើការ ដកក្រដាស៣ខែ ផ្លាស់ប្តូរតំបន់ រាយការណ៍ការត្រឡប់ទៅមាតុភូមិវិញ រាយការណ៍ការចាកចេញទៅលេងស្រុកកំណើត ឬផ្លាស់ប្តូរលេខទូរស័ព្ទនោះ អាចធ្វើបានតាមរយៈប្រព័ន្ធគ្រប់គ្រងការងារជនបរទេស(EPS) តាមប្រព័ន្ធអ៊ីនធើណែតដោយខ្លួនឯង ដោយមិនចាំបាច់ទៅដល់ក្រសួងការងារនៅក្នុងតំបន់នោះទេ ហើយខាងមជ្ឈមណ្ឌលគាំពារពលករបរទេសដែលនៅជិតបងប្អូន ក៏អាចជួយសម្រួលការងារ ឬដកឯកសារទាំងនោះបានផងដែរដោយមិនចាំបាច់ទៅ고용센터នោះទេ។
ប្រព័ន្ធគ្រប់គ្រងការងារជនបរទេស(EPS)នេះមានដល់ទៅ ១៦ ភាសារួមមានទាំងភាសាខ្មែរផងដែរ ដែលអាចឱ្យបងប្អូនខ្មែរយើងប្រើប្រាស់បានយ៉ាងងាយ។
សម្រាប់ការចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ៖ 1644-0644 សម្រាប់ភាសាខ្មែរចុចលេខ 11 ឬ 02-6900-8021។
សូមទស្សនាវីដេអូ YouTube ខាងក្រោមរបស់ Migrant Network TV ដែលនឹងបង្ហាញព័ត៌មានអំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការងារជនបរទេស(EPS)នេះ៖