សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េ នឹងធ្វើការរឹតបន្តឹងបន្ថែមលើការវិលត្រឡប់មកវិញរបស់ពលករបរទេសចូលក្នុងប្រទេសកូរ៉េ ជាពិសេសគឹលើបញ្ហានៃការធ្វើចត្តាឡីស័ក ដើម្បីជាយន្តការគ្រប់គ្រងលើករណីនាំចូលជម្ងឺកូវីដ-១៩។
បន្ទាប់ពីបានពិនិត្យឃើញថាករណីធ្វើចត្តាឡីស័ក ហាក់មានបញ្ហាទាក់ទងនឹងស្តង់ដារសុវត្ថិភាពមិនគ្រប់គ្រាន់នៅនឹងទីតាំងដែលធ្វើចត្តាឡីស័កដោយខ្លួនឯងនោះ ក្រសួងការងារ និងពលករកូរ៉េខាងត្បូង បានជូនដំណឹងជាថ្មីថា ពលករបរទេសដែលកាន់វីសា E-9 នៅពេលដែលវិលត្រឡប់មកពីបរទេសវិញ ត្រូវរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កខ្លួនឯងជាមុន និងជូនដំណឹងពាក់ព័ន្ធនានាដល់អជ្ញាធរតាមរយៈប្រព័ន្ធអនុគ្រោះការងារ មុននឹងចូលមកកាន់ប្រទេសកូរ៉េវិញ។
ក្នុងករណីដែលមិនបានរៀបចំតាមការណែនាំ ពលករដែលត្រឡប់មកវិញនឹងត្រូវដាក់នៅក្នុងទីតាំងដែលអជ្ញាធររៀបចំសម្រាប់ធ្វើចត្តាឡីស័កខ្លួនឯង។
វិធានការរឹតបន្តឹងថ្មីនេះ បានដាក់ចេញស្របពេលដែលករណីឆ្លងថ្មីជាលក្ខណៈសហគមន៍ហាក់ត្រូវបានកាត់បន្ថយស្ទើរទាំងស្រុង តែនៅតែបន្តមានជាញឹកញយករណីឆ្លងមកពីក្រៅប្រទេសវិញ។