ស្ថានទូតកម្ពុជាចុះអនុស្សរណៈជាមួយមជ្ឈមណ្ឌលគាំពារជនបរទេសនៅសុងណាំ សហការដំបូងលើការចែករំលែកចំណេះដឹង និងវប្បធម៌ដល់សហគមន៍ខ្មែរ

សុងណាំ៖ កាលពីថ្ងៃទី១៧ វិច្ឆិកា ២០២០នេះ ស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូងក្រោមការដឹកនាំផ្ទាល់របស់លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមជ្ឈមណ្ឌលគាំពារជនបរទេសនៅទីក្រុងសុងណាំ។

យោងតាមរយៈការចុះផ្សាយក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតផ្ទាល់ អនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរនេះគឺផ្តោតទៅលើកិច្ចសហប្រតិបត្តិការគាំពារសហគមន៍ខ្មែរដែលរស់នៅទីក្រុងសុងណាំ ដែលស្ថាប័នទាំងពីរគ្រោងនឹងឈានទៅរកកិច្ចសហការលើកដំបូងបំផុតលើគម្រោងចែករំលែកវិជ្ជាមេផ្ទះដល់បងប្អូនស្រ្តីៗ និងការបង្រៀនភាសាព្រមទាំងវប្បធម៌ខ្មែរដល់កុមារតូចៗដែលជាកូនខ្មែរកាត់កូរ៉េ។

ស្ថានទូតកម្ពុជាក៏បានថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានជួយជ្រោមជ្រែងអោយកិច្ចសហប្រតិបត្តិការថ្មីថ្មោងរវាងស្ថាប័នទាំងពីរនេះមានផ្លែផ្កា និងមានភាពស្អិតរមួតផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *