ងាយស្រួលមែនទែន! ចង់ស្នើសុំកិច្ចការផ្សេងៗ បងប្អូនពលករខ្មែរយើងឥឡូវអាចស្នើសុំបានតាមគេហទំព័រនេះ ដែលមានជាភាសាខ្មែរយើងទៀត

ចាប់ពីថ្ងៃ ពុធ ទី18 ខែវិច្ឆិកានេះទៅ ពលករបរទេស អាចដាក់ពាក្យតាមអុីនធើណេតដើម្បីជូនដំណឹងអំពីការផ្លាស់ប្តូរកន្លែងធ្វើការ, ដកក្រដាស 3ខែ, រាយការណ៍ការវិលត្រឡប់ទៅមាតុភូមិវិញ, រាយការណ៍ចាកចេញទៅលេងស្រុកកំណើត, ផ្លាស់ប្តូរលេខទូរស័ព្ទ តាមរយៈគេហទំព័រ EPS ជាភាសាកំណើតបាន។

ដូច្នេះ សម្រាប់បងប្អូនដែលមានបញ្ហាដូចខាងលើ អាចអញ្ជើញទៅមជ្ឈមណ្ឌលគាំពារពលករដែលនៅជិតបងប្អូន សូមអោយអ្នកគ្រូជួយសម្រួលការងារ ឬ ដកឯកសារទាំងនោះដោយមិនបាច់ទៅក្រសួងការងារក៏បាន។
សាកសួរព័ត៌មានបន្ថែមតាមរយៈលេខ 1644-0644 សម្រាប់ភាសាខ្មែរចុចលេខ11 ឬ 02-6900-8021។

គេហទំព័រ EPS ដែលអាចផ្លាស់ប្តូរភាសាទៅជាភាសាខ្មែរ

Leave a Reply

Your email address will not be published. Required fields are marked *