កូរ៉េខាងត្បូង៖ សម្រាប់បងប្អូនពលករខ្មែរយើង ដែលមានបំណងផ្លាស់ប្តូរកន្លែងធ្វើការរាយការណ៍ការវិលត្រឡប់មកកម្ពុជាវិញ ដកក្រដាស ៣ខែ រាយការណ៍ការមកលេងស្រុកកំណើត ផ្លាស់ប្តូរលេខទូរស័ព្ទ ឬគោលបំណងផ្សេងៗទៀត ឥឡូវនេះមានភាពងាយស្រួលមែនទែន ដោយបងប្អូនអាចធ្វើការដាក់ពាក្យស្នើសុំតាមប្រព័ន្ធអ៊ីនធើណែតតាមរយៈគេហទំព័រ (www.eps.go.kr) ដែលជាគេហទំព័រពាក់ព័ន្ធនឹងកិច្ចការផ្សេងៗរបស់បងប្អូនពលករយើង។ គេហទំព័រនេះក៏មានជម្រើសអាចប្រើប្រាស់បានជាភាសាខ្មែរយើងផងដែរ។
ចាប់ពីថ្ងៃពុធ ទី18 ខែវិច្ឆិកា 2020នេះទៅ ពលករបរទេស អាចដាក់ពាក្យតាមអុីនធើណេតដើម្បីជូនដំណឹងអំពីការផ្លាស់ប្តូរកន្លែងធ្វើការ, ដកក្រដាស 3ខែ, រាយការណ៍ការវិលត្រឡប់ទៅមាតុភូមិវិញ, រាយការណ៍ចាកចេញទៅលេងស្រុកកំណើត, ផ្លាស់ប្តូរលេខទូរស័ព្ទ តាមរយៈគេហទំព័រ EPS ជាភាសាកំណើតបាន។
ដូច្នេះ សម្រាប់បងប្អូនដែលមានបញ្ហាដូចខាងលើ អាចអញ្ជើញទៅមជ្ឈមណ្ឌលគាំពារពលករដែលនៅជិតបងប្អូន សូមអោយអ្នកគ្រូជួយសម្រួលការងារ ឬ ដកឯកសារទាំងនោះដោយមិនបាច់ទៅក្រសួងការងារក៏បាន។
សាកសួរព័ត៌មានបន្ថែមតាមរយៈលេខ 1644-0644 សម្រាប់ភាសាខ្មែរចុចលេខ11 ឬ 02-6900-8021។
គេហទំព័រ EPS ដែលអាចផ្លាស់ប្តូរភាសាទៅជាភាសាខ្មែរ