ចែករំលែក! រដ្ឋាភិបាលកម្ពុជាប្រកាសចេញនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលមានចំណុចសុវត្ថិភាពខ្ពស់ជាងមុន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានឹងសម្រេចចេញសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេសបន្ថែមលើសពីគំរូចាស់ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃកម្ពុជាកាលពីថ្ងៃទី ១១ វិច្ឆិកា កន្លងទៅ។

ក្នុងសេចក្តីជូនដំណឹងនោះ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះមានសញ្ញាសុវត្ថិភាពពិសេស (Hologram) សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ដែលជាចំណុចបន្ថែមថ្មីលើសពីសន្លឹកអត្តសញ្ញាណប័ណ្ណគំរូចាស់។ ការរៀបចំចេញនូវគំរូថ្មីនេះ គឺធ្វើឡើងក្នុងគោលបំណងឱ្យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរកាន់តែមានលក្ខណៈសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់។

ក្នុងនោះដែរ ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ថាចំពោះសន្លឹកអត្តសញ្ញាណប័ណ្ណចាស់ដែលកំពុងប្រើប្រាស់បច្ចុប្បន្ននឹងនៅតែមានសុពលភាព និងមានតម្លៃប្រើប្រាស់បានរហូតដល់កាលបរិច្ឆេទនៃការផុតសុពលភាពតែម្តង។

Leave a Reply

Your email address will not be published. Required fields are marked *