កីឡាការិនីឆ្នើម ស្រួង ភាវី បន្តជោគជ័យក្នុងការប្រកួត ហើយលើកឡើងថាគឺ «មហិច្ឆិតា» នេះហើយដែលនាំឱ្យទទួលជោគជ័យដូចសព្វថ្ងៃនេះ

សេអ៊ូល៖ កីឡាការិនីឆ្នើម ស្រួង ភាវី បានទទួលជ័យជំនះជាថ្មីក្នុងការប្រកួតវាយស្នូកឃ័ររបស់សហព័ន្ធទីក្រុងសេអ៊ូល ដែលជាកម្មវិធីប្រកួតតំណាងក្រុមហ៊ុននៅប្រទេសកូរ៉េ និងកំពុងរំពឹងជ័យជំនះសម្រាប់ប្រកួតបន្តបន្ទាប់ទៀត នេះបើតាមលើកឡើងក្នុងទំព័រហ្វេសប៊ុកផ្ទាល់របស់កីឡាការិនីរូបនេះ។

ការប្រកួតនេះធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលជាកម្មវិធីប្រកួតតំណាងក្រុមហ៊ុន ហារិបធំ នៅប្រទេសកូរ៉េ។ ក្នុងនោះដែរ ការប្រកួតនេះមាន ២ កន្លែង ដែលតាមការលើកឡើងរបស់កីឡាការិនី ស្រួង ភាវី ដែលបានទទួលជ័យជំនះលេខ ១​ មួយកន្លែងរួចហើយ។ នៅកន្លែងមួយទៀត កីឡាការិនីរូបនេះក៏បង្ហាញពីភាពជឿជាក់យ៉ាងមោះមុតថានឹងអាចបន្តទទួលយកជ័យជំនះបន្តទៀត។

ក្នុងនោះដែរ កីឡាការិនី ភាវី ក៏បានបង្ហើបពីចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែងក្នុងអាជីពរបស់ខ្លួន ដោយជឿជាក់ថា «អ្វីគ្រប់យ៉ាងដែលកើតឡើងក្នុងជីវិតខ្ញុំ សុទ្ធតែជារឿងអស្ចារ្យ សូម្បីតែភាពបរាជ័យ ជីវិតមនុស្សគ្រប់រូប គ្មាននរណាម្នាក់ដែលជួបតែរឿងល្អស្រស់បំព្រងនោះទេ ក៏មានពេលខ្លះទទួលភាពបរាជ័យ ឈឺចាប់ ស្រក់ទឹកភ្នែក គ្រាំគ្រាចិត្ត ប៉ុន្ដែអ្វីគ្រប់យ៉ាងដែលបានកើតឡើងសុទ្ធតែផ្ដល់បទពិសោធ និងមេរៀនជីវិតសំរាប់យើង។»

កីឡាការិនីរូបនេះបានបន្តលើកឡើងថា គ្មានអ្វីដែលសំខាន់ជាងការបង្កើត «មហិច្ឆិតា» សម្រាប់ខ្លួនឯងនោះទេ ដោយបានលើកឡើងថា «ពីព្រោះតែពាក្យថា «មហិច្ចតា» ទើបខ្ញុំជោគជ័យដូចសព្វថ្ងៃនេះ។ ពីព្រោះតែពាក្យថា «មហិច្ចតា» ទើបខ្ញុំជោគជ័យដូចសព្វថ្ងៃនេះ»។

សូមជូនពរឱ្យកីឡាការិនី ស្រួង ភាវី បន្តទទួលបានជ័យជំនះក្នុងការប្រកួតបន្តបន្ទាប់ទៀត!

Leave a Reply

Your email address will not be published. Required fields are marked *