ចែករំលែក!! បងប្អូនខ្មែរយើងដែលត្រូវមកកម្ពុជាវិញក្នុងអំឡុងពេលកូវីដនេះ គួរយល់ដឹងពីវិធានការសុខាភិបាលថ្មី ៥ ចំណុចនេះឱ្យបានច្បាស់

ភ្នំពេញ៖ នៅល្ងាចថ្ងៃពុធនេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនដំណឹងថ្មីស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើរចូលមកប្រទេសកម្ពុជា ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក ដែលសម្រាប់អនុវត្តចំពោះអ្នកដំណើរបរទេសជាវិនិយោគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ និងអ្នកបច្ចេកទេសជាដើម អ្នកដំណើរជាជនបរទេសទូទៅ អ្នកដំណើរបរទេសដែលជាមន្ត្រីអង្គទូត ឬអង្គការអន្តរជាតិ និងប្រជាពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា។

ក្នុងសេចក្តីប្រកាសនេះ នីតិវិធីសម្របសម្រួលជាច្រើនត្រូវបានផ្តល់ជូនសម្រាប់អ្នកធ្វើដំណើរប្រភេទទី (២) ជាជនបរទេសទូទៅ ដែលធ្វើដំណើរមកដល់កម្ពុជាត្រូវអនុវត្តនូវវិធានការមួយចំនួនដូចជា៖

-អនុវត្តវិធានការចត្តាឡីស័កនៅទីតាំងដែលបានកំណត់ និងអនុញ្ញាតដោយក្រសួងសុខាភិបាលរយៈពេល ១៤ ថ្ងៃ
-ដាក់តម្កល់ប្រាក់ ២០០០ ដុល្លារអាម៉េរិក នៅពេលដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ដែលត្រូវចំណាយលើថ្លៃស្នាក់នៅធ្វើចត្តាឡីស័ក ថ្លៃធ្វើតេស្ត ថ្លៃដឹកជញ្ជូនទៅមកដែលបានកំណត់។ ថវិកានៅសល់ក្រោយទូទាត់ជាក់ស្តែង នឹងត្រូវប្រគល់ជូនសាម៉ីខ្លួនវិញ
-ទិញសេវាធានារ៉ាប់រងសុខភាពរបស់ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ (FORTE Insurance) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ក្នុងតម្លៃ ៩០ ដុល្លារអាម៉េរិក ដែលអាចធានាក្នុងទំហំ ៥ម៉ឺនដុល្លារអាម៉េរិក មានរយៈពេល ២០ថ្ងៃ។

ចំពោះអ្នកដំណើរប្រភេទី (៤) ជាជនជាតិខ្មែរ ដែលប្រើប្រាស់លិខិតឆ្លងដែនកម្ពុជា (ឧទា. បងប្អូនខ្មែរយើងនៅកូរ៉េ ដែលត្រូវត្រឡប់មកកម្ពុជាវិញ) ឬលិខិតឆ្លងដែនបរទេសត្រូវអនុវត្តវិធានការមួយចំនួនដូចជា៖

-អនុវត្តការធ្វើចត្តាឡីស័កពេញលេញរយៈពេល១៤ថ្ងៃ ក្រោយពីធ្វើតេស្តយកវត្ថុសំណាកនៅទីតាំងដែលរដ្ឋបានកំណត់ ដោយមិនគិតថ្លៃចំណាយក្នុងអំឡុងពេលអនុវត្តវិធានការសុខាភិបាល
-មិនតម្រូវឱ្យមានការតម្កល់ប្រាក់ និងទិញសេវាធានារ៉ាប់រងសុខភាពសម្រាប់ព្យាបាលកូវីដ-១៩ នោះទេ។
-ក្នុងករណីអ្នកដំណើរសុំស្នាក់នៅទីតាំងសណ្ឆាគារដែលរដ្ឋាភិបាលបានកំណត់ជូន រាល់ការចំណាយជាបន្ទុករបស់សាម៉ីខ្លួន
-អជ្ញាធរសុខាភិបាលត្រូវយកសំណាក ដើម្បីធ្វើតេស្តក្នុងករណីសង្ស័យណាមួយក្នុងអំឡុងពេលចត្តាឡីស័ក និងត្រូវធ្វើតេស្តនៅថ្ងៃទី១៣ ដើម្បីបញ្ជាក់នៃការបញ្ចប់ករណីចត្តាឡីស័ក។

ចំពោះទីតាំងសម្រាប់ស្នាក់នៅរង់ចាំលទ្ធផលធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី១ និងការធ្វើចត្តាឡីស័ក​៖

-ចំពោះជនជាតិខ្មែរ នឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅទីតាំងរបស់រដ្ឋកំណត់ ដោយមិនតម្រូវឱ្យបង់ថ្លៃអាហារ និងស្នាក់នៅនោះទេ។ ប៉ុន្តែប្រសិនបើសាមីខ្លួនចង់ស្នើសុំធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារដែលរដ្ឋកំណត់ រាល់បន្ទុកផ្សេងៗជារបស់សាម៉ីខ្លួនផ្ទាល់ ដែលត្រូវទូទាត់ជូនសណ្ឋាគារ។
-ចំពោះអ្នកដំណើរបរទេសទូទៅ នឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅទីតាំងសណ្ឋាគារដែលកំណត់ដោយរដ្ឋាភិបាលរយៈពេល ១៤ថ្ងៃ ដោយចំណាយសម្រាប់សណ្ឋាគារមានតម្លៃចន្លោះពី ៦០ដុល្លារ ទៅ៧៥ដុល្លារក្នុងមួយយប់ រួមនឹងចំណាយផ្សេងៗដែលត្រូវអនុវត្តទៅតាមសេចក្តីជូនដំណឹងលេខ ៥៦៤ សនថហ ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *