ឃោរឃៅណាស់! ស្រ្តីកូរ៉េម្នាក់ត្រូវបានតុលាការចោទប្រកាន់ពីបទធ្វើទុក្ខបុកម្នេញលើទារកអាយុ ១៦ ខែ ជាកូនចិញ្ចឹមរបស់ខ្លួនរហូតដល់ស្លាប់

សេអ៊ូល៖ នៅថ្ងៃពុធនេះតុលាការទីក្រុងសេអ៊ូលបានចេញសេចក្តីសម្រេចឃុំខ្លួនបណ្តោះអាសន្នលើម្តាយម្នាក់ ដែលគេសង្ស័យថាបានធ្វើទុក្ខបុកម្នេញលើយកទារកតូចអាយុ ១៦ ខែដែលខ្លួនបានយកមកចិញ្ចឹមរហូតដល់ស្លាប់។

តុលាការស្រុកសេអ៊ូលបានចេញដីកាចាប់ខ្លួនស្ត្រីម្នាក់ដែលអត្តសញ្ញាណមិនត្រូវបានគេបញ្ចេញ ដោយការចោទប្រកាន់ពីបទរំលោភបំពានលើកុមារដែលបណ្តាលរហូតដល់ទារកនោះបាត់បង់ជីវិត។ តុលាការបានលើកយកហេតុផលថាស្រ្តីរូបនេះព្យាយាមរត់គេចពីមន្ទីរពេទ្យ ឬព្យាយាមលុបបំបាត់ភស្តុតាងនៃអំពើរបស់ខ្លួន។

ស្រ្តីជាជនសង្ស័យនៅតុលាការ ដើម្បីដោះស្រាយសំណុំរឿងដ៏ឃោរឃៅនេះ

ទារកតូចអាយុត្រឹម១៦ខែនេះបានបាត់បង់ជីវិតនៅមន្ទីរពេទ្យក្រុងសេអ៊ូលកាលពីថ្ងៃទី ១៣ តុលា កន្លងទៅ បើតាមការលើកឡើងរបស់ប៉ូលីស។ ទារកតូចនេះត្រូវបានគេរាយការណ៍ថាមានរបួសធ្ងន់ធ្ងរនៅត្រង់ពោះ និងខួរក្បាល ដែលនាំឱ្យគ្រូពេទ្យសម្រេចចិត្តប្តឹងប៉ូលីសចំពោះករណីបាត់បង់ជីវិតនេះ។

បើតាមការស៊ើបអង្កេតពីក្រុមការងារជំនាញ គេរកឃើញថាទារកនេះស្លាប់ដោយសារតែមានការប៉ះទង្គិចធ្ងន់ធ្ងរត្រង់ពោះ ដោយជាអំពើរបស់មនុស្សផ្ទាល់។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

 

Leave a Reply

Your email address will not be published. Required fields are marked *