ដំណឹងល្អ ចែករំលែកផង!! ដំណឹងជ្រើសរើសបុគ្គលិកមុខតំណែង «អ្នកគ្រប់គ្រងប្រតិបត្តិការហាងអនឡាញ» បានប្រាក់ខែដល់ ២លានវ៉ុន

ដំណឹងជ្រើសរើសបុគ្គលិក

មុខតំណែង៖ អ្នកគ្រប់គ្រងប្រតិបតិ្តការហាងអនឡាញ (Online Store Operation Manager)

បរិយាយមុខតំណែង៖ អ្នកគ្រប់គ្រងប្រតិបតិ្តការហាងអនឡាញត្រូវត្រូវមើលខុសត្រូវលើរាល់ប្រតិបត្តិការទាំងអស់លើវេបសាយរបស់ហាងអនឡាញ។ តួនាទីសំខាន់ៗរួមមាន៖

ទទួលខុសត្រូវលើទំនិញដែលត្រូវលក់ ដោយធានាថារាល់ទំនិញទាំងអស់ត្រូវទៅតាមកាលបរិច្ឆេទកំណត់ ការរៀបចំទំនិញលក់ឱ្យបានត្រឹមត្រូវតាមការបញ្ជាទិញ និងតម្លៃច្បាស់លាស់
មើលខុសត្រូវ និងធានាថាព័ត៌មានទំនិញបង្ហាញលើវេបសាយត្រឹមត្រូវទៅតាមបញ្ជី Database និងសម្របសម្រួលជាមួយអតិថិជន និងអ្នកដឹកជញ្ជូនផងដែរ
ឆ្លើយតបអ៊ីម៉ែល និងទូរស័ព្ទរបស់អតិថិជន និងអ្នកផ្គត់ផ្គង់
ទាក់ទងជាប្រចាំជាមួយក្រុមហ៊ុន Logistics
ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ Database នៃមុខទំនិញ ដើម្បីពិនិត្យមើលស្តុករបស់មុខទំនិញថាត្រូវថែម ឬថយជាដើម
ធានាថាអតិថិជនទទួលបានសេវាកម្មត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា
ទទួលខុសត្រូវលើការផ្សព្វផ្សាយរបស់ហាង ដើម្បីទាក់ទាញអតិថិជន និងបង្កើនការលក់

តម្រូវការ៖ មុខតំណែងនេះត្រូវការនូវបទពិសោធន៍ និងគុណវុឌ្ឍិមួយចំនួនដូចជា៖

-មានជំនាញប្រើប្រាស់កុំព្យូទ័រ និងប្រតិបត្តិការលក់ទំនិញតាមប្រព័ន្ធអនឡាញ
-មានជំនាញក្នុងការរៀបចំ
-ខិតខំក្នុងការងារ និងត្រូវចាំឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជនក្នុងម៉ោងប្រតិបត្តិការ
-ការងារផ្តោតលើលទ្ធផលជាចម្បង
-ត្រូវចេះនិយាយភាសាកូរ៉េ និងភាសាខ្មែរចាំបាច់ ហើយប្រសិនបើអាចត្រូវចេះនិយាយអង់គ្លេសផងដែរ

ពេលវេលាការងារ៖ ធ្វើការរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីការិយាល័យនៅសុងប៉ា (Songpa) ទីក្រុងសេអ៊ូល ចង់បានចូលបំពេញការងារកាន់តែឆាប់កាន់តែល្អ។

ប្រាក់ខែ៖ ២ លានវ៉ុន (₩2,000,000 ) ក្នុងមួយខែ (មិនទាន់គិតពន្ធ) ហើយមានអាហារថ្ងៃត្រង់ផ្តល់ជូន

ទំនាក់ទំនង៖ លោក តូនី (Mr. Tony) – 010-3888-8887 និងអ៊ីម៉ែល៖ tony.metroenc@gmail.com

Leave a Reply

Your email address will not be published. Required fields are marked *