សេអ៊ូល៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានចេញសេចក្តីជូនដំណឹងអំពីការរៀបចំកម្មវិធីពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង ថតX-Ray និងចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយធំ ជូនប្រជាពលរដ្ឋខ្មែរចំនួន ៥០នាក់ដោយឥតគិតថ្លៃ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ។ កម្មវិធីនេះរៀបចំឡើងដោយសហការជាមួយសមាគមផ្លាស់ប្ដូរវប្បធម៌ និងសហប្រតិបត្តិការមនុស្សធម៌ ថេហ្គូខ្យងប៊ុក-កម្ពុជា និងមន្ទីរពេទ្យ Daegu Fatima Hospital ដែលនឹងធ្វើឡើងនៅមន្ទីរពេទ្យ Daegu Fatima Hospital ដែលមានអាសយដ្ឋាន대구파티마병원 대구광역시 동구 아양로 99 (우41199) នាថ្ងៃសៅរិ៍ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ចាប់ពីម៉ោង ១០:០០ ព្រឹកតទៅ។
សូមបញ្ជាក់ថា កម្មវិធីនេះនឹងមានការពិនិត្យសុខភាពទូទៅ ពិនិត្យបេះដូង ថតX-Ray និងចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយធំ ជូនប្រជាពលរដ្ឋខ្មែរចំនួន ៥០នាក់ដោយឥតគិតថ្លៃ។
សម្រាប់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ជាពិសេសតំបន់ ថេហ្គូ និងគូមី ប្រសិនបើចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងចុះឈ្មោះជាមុន ដើម្បីទទួលបានសេវាពិនិត្យសុខភាព។ សម្រាប់ការទំនាក់ទំនង អាចធ្វើការទាក់ទងទៅ៖
- លោក ពេជ្រ ស៊ីសុបុត្រា៖ 010-2820-7480
- លោក ជា លីសែ៖ 010-4447-7168
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញមកទទួលសេវា ពិនិត្យសុខភាពដោយឥតបង់ថ្លៃឱ្យបានច្រើនកុះករ និងសូមចូលរួមចែករំលែកបន្ដ៕