បងប្អូនខ្មែរនៅប្រទេសកូរ៉េ សូមមេត្តាប្រុងប្រយ័ត្នអំពីការលេង Forex គឺមានហានិភ័យខ្ពស់ណាស់ សូមស្វែងយល់ពីចំនុចសំខាន់ៗទាំង១០អំពី Forex

ភ្នំពេញ៖ បងប្អូនខ្មែរនៅកូរ៉េប្រហែលជាធ្លាប់ពីការលេងជួញដូររូបិយវត្ថុលើប្រព័ន្ធទូរស័ព្ទ ដែលគេតែងហៅថា FOREX។ ថ្ងៃនេះយើងនឹងបង្ហាញពីចំណុចសំខាន់ៗទាំង ១០ នៃការលេង FOREX នេះដូចខាងក្រោម៖

– FOREX មកពីពាក្យ Foreign + Exchange គឺជាការជួញដូរលើរូបិយវត្ថុបរទេស
– ការជួញដូរលើរូបិយវត្ថុបរទេសអាចមានច្រើនគូ EURUSD (អឺរ៉ូនិងដុល្លាអាមេរិក), JPYUSD (យេនជប៉ុននិងដុល្លាអាមេរិក), GBPUSD (ផោនអង់គ្លេសនិងដុល្លាអាមេរិក)
– ការជួញដូររូបិយវត្ថុបរទេសមានន័យថាយកលុយមួយទៅដូរយកលុយមួយទៀត បម្រែបម្រួលអត្រាប្តូរប្រាក់ពីការជួញដូរនោះអាចជា ចំណេញ និង ខាត ដល់អ្នកជួញដូរ
– FOREX មានហានិភ័យខ្ពស់ជាងការវិនិយោគលើផ្សារហ៊ុន (STOCK) ដោយសារលុយប្រទេសមួយធៀបនឹងប្រទេសមួយទៀតមានការ ឡើងថ្លៃលឿន និង ចុះថ្លៃលឿន
– FOREX ចាត់ទុកថាជាជំនួញជាងការវិនិយោគ ដោយសារមានគោលបំណងទិញចូលថោក និង លក់ចេញថ្លៃ រឺ លក់ចេញទាន់នៅថ្លៃ ពេលធ្លាក់ថោកកាត់កងយកចំណេញ
– FOREX មានពាក្យធៀបពីរដែលគេនិយមប្រើទីផ្សារក្របី (BULL MARKET) និង ទីផ្សារខ្លាឃ្មុំ (BEAR MARKET)
– BULL MARKET មានន័យថាទីផ្សារនោះឡើងតម្លៃ ដោយសារក្របីពេលជល់គ្នាគឺយកស្នែងអូសឡើងលើ រីឯ BEAR MARKET មានន័យថាទីផ្សារនោះចុះតម្លៃ ដោយសារខ្លាឃ្មុំពេលវ៉ៃគ្នាគឺយកក្រញាំដៃខ្វាចអូសចុះក្រោម
– ជួញដូរលើ FOREX មិនបានភាគលាភ (DIVIDENT) ដូចការវិនិយោគលើផ្សារហ៊ុនទេ
– អ្នកអាចសាកល្បងលេង FOREX តាមរយៈទាញយកកម្មវិធីឈ្មោះ MetaTrader4 (MTR4) ដើម្បីបានគណនីសាកល្បងមួយដែលមិនចំណាយលុយពិត
– ក្រុមហ៊ុនឈ្មួញកណ្តាល FOREX ដែលស្របច្បាប់ក្នុងប្រទេសកម្ពុជា ត្រូវមានអាជ្ញាប័ណ្ណពី «គណៈកម្មការមូលប័ត្រកម្ពុជា» Securities and Exchange Commission of Cambodia

ខ្លឹមសារដកស្រង់ចេញពី៖ CamboFinance

Leave a Reply

Your email address will not be published. Required fields are marked *