ប៉ូលីសកូរ៉េចាប់ខ្លួនជនបរទេស ៧៧នាក់ និងមេខ្យល់ជនជាតិកូរ៉េ ២នាក់ ចំពោះករណីបន្លំពាក្យសុំសិទ្ធិជ្រកកោននៅកូរ៉េខាងត្បូង

ឈុងឈុន៖ ប៉ូលីសនៅក្នុងខេត្ត កាំងវ៉ុនដូ (Gagwon) បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេបានឃុំខ្លួនជនបរទេសចំនួន ៧៧នាក់ ដោយចោទប្រកាន់ពីបទដាក់ពាក្យសុំសិទ្ធិជ្រកកោនទៅអាជ្ញាធរកូរ៉េខាងត្បូងដោយប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីស្វែងរកឱកាសបន្តធ្វើការងារខុសច្បាប់នៅលើទឹកដីកូរ៉េខាងត្បូង។

ទីភ្នាក់ងារប៉ូលីសខេត្តកាំងវ៉ុនដូ ក៏បានប្រកាសពីការចាប់ខ្លួនឈ្មួញកណ្តាល (មេខ្យល់) ជនជាតិកូរ៉េ ២នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណថាជាភ្នាក់ងារអចលនទ្រព្យ ជាស្ត្រីអាយុ ៥១ និង ៦១ ឆ្នាំពីបទផ្តល់ឯកសារក្លែងក្លាយសម្រាប់ប្រើប្រាស់ក្នុងពាក្យសុំរបស់ពលករចំណាកស្រុកចំនួន ៧៧ នាក់។

ភ្នាក់ងារប៉ូលីសបាននិយាយថាមេខ្យល់ទាំងពីរនាក់និងជនបរទេស ៧៧ នាក់ត្រូវបានបញ្ជូនទៅអយ្យការដោយចោទប្រកាន់ពីបទក្លែងឯកសារឯកជននិងការរំលោភច្បាប់ត្រួតពិនិត្យមេខ្យល់ត្រូវបានចោទប្រកាន់ពីបទផ្តល់កិច្ចសន្យាជួលផ្ទះដល់ជនបរទេសដែលបានចូលប្រទេសកូរ៉េដោយគ្មានទិដ្ឋាការឬអ្នកស្នាក់នៅខុសច្បាប់ចាប់ពីខែកញ្ញាឆ្នាំ ២០១៧ ដល់ខែសីហាឆ្នាំ ២០១៨ ជាថ្នូរនឹងការទទួលយក ៥០០,០០០ វ៉ុន (៤៥០ ដុល្លារ) ទៅ ២ លានវ៉ុន។

ជនបរទេសចំនួន ៧៧ នាក់ដែលភាគច្រើនកំពុងធ្វើការនៅកសិដ្ឋាន កប៉ាល់ និងរោងចក្រក្នុងស្រុក បានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោនទៅការិយាល័យអន្តោប្រវេសន៍ក្នុងមូលដ្ឋានដោយផ្អែកលើឯកសារក្លែងបន្លំមុនពេលត្រូវបានផ្តល់ទិដ្ឋាការ G-1 អោយស្នាក់នៅទីនេះដោយស្របច្បាប់។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលចំនួននៃការសុំសិទ្ធិជ្រកកោនដែលបានដាក់ពាក្យនៅប្រទេសកូរ៉េខាងត្បូងបានឡើងដល់ ៧០,០០០នាក់ គិតត្រឹមខែសីហាក្នុងឆ្នាំនេះដោយចំនួនពាក្យសុំប្រចាំខែជាមធ្យមមានចំនួនប្រហែល ១.០០០ ក្នុងចន្លោះខែមករា – មេសា។

ប្រភពព័ត៌មាន៖ សារព័ត៌មានយ៉ុនហាប

ទិដ្ឋភាពនៃការធ្វើបាតុកម្មប្រឆាំងជនភៀសខ្លួនខុសច្បាប់ចូលក្នុងទឹកដីកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១៨

Leave a Reply

Your email address will not be published. Required fields are marked *