ពិសេសណាស់! អ្នកនៅសេអ៊ូលអាចទទួលការបញ្ចុះតម្លៃលើសេវាកម្មដឹកជញ្ជូនរហូតដល់ជាង ៥ ម៉ឺនវ៉ុន តាមរយៈកូដ «Seoul Love Coupons»

សេអ៊ូល៖ សាលាក្រុងសេអ៊ូលបានប្រកាសនៅថ្ងៃចន្ទនេះ ថានឹងមានកម្មវិធីបញ្ចុះតម្លៃរហូតដល់ ២០% លើសេវាកម្មដឹកជញ្ជូនម្ហូប និងទំនិញផ្សេងៗទៀតតាមរយៈកម្មវិធីដឹកជញ្ជូនដល់ទៅ ៧ កម្មវិធីឯណោះ។

ការបញ្ចុះតម្លៃនេះនឹងដំណើរការពីថ្ងៃពុធនេះ ដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ដែលផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃរហូតដល់ ៥០០០០ វ៉ុន (ប្រមាណ ៤៥ ដុល្លារ) សម្រាប់ការទិញទំនិញដោយប្រើប្រាស់កូដ «Seoul Love Coupons» ហើយមានផ្តល់ជូនតាមរយៈសេវាកម្មដឹកជញ្ជូនដល់ទៅ ៧ កម្មវិធី រួមមានដូចជា Ddingdong និង Mukkebi (띵동, 먹깨비, 부르심제로, 서울愛배달, 맘마먹자, 로마켓, 놀장)។

សេវាកម្មដឹកជញ្ជូនទាំង ៧​ នេះចូលរួមក្នុងកម្មវិធីផ្តួចផ្តើមដោយសាលាក្រុងសេអ៊ូលឈ្មោះថា សេវាកម្មដឹកជញ្ជូនមិនគិតថ្លៃ «Zero Delivery Union» ដែលបានចាប់ដំណើរការតាំងពីខែកញ្ញាមក និងមានគោលបំណងកាត់បន្ថយ​បន្ទុកចំណាយរបស់ហាងលក់ទំនិញ និងភោជនីយដ្ឋាននានា ដោយតម្រូវឱ្យមានការបង់ប្រាក់សេវាកម្មដឹកជញ្ជូនត្រឹមពី ០ ដល់ ២ ភាគរយ​ប៉ុណ្ណោះ។

កូដ «Seoul Love Coupons» គឺជាប្រភេទ Coupons ដែលនឹងត្រូវចែកដល់អ្នកប្រើប្រាស់នៅតាមការិយាល័យរដ្ឋបាលនានាក្នុងទីក្រុងសេអ៊ូល ដើម្បីជម្រុញបង្កើនចំនួនលក់ជាពិសេសពីសំណាក់ហាងតូចៗ និងដើម្បីជម្រុញសកម្មភាពសេដ្ឋកិច្ច និងការចំណាយផងដែរ។

អ្នកប្រើប្រាស់ដែលបានចំណាយលើការទិញទំនិញ និងសេវាកម្មដឹកជញ្ជូនតាមរយៈកូដ «Seoul Love Coupons» ក៏អាចចូលរួមផ្សងសំណាងយករង្វាន់ផ្សេងៗជាច្រើនពីកម្មវិធី ដែលមានដូចជាម៉ាស៊ីនផ្លុំសក់ ម៉ាស៊ីនបោសធូលី និងCoupons បញ្ចុះតម្លៃទៀតផងដែរ។ អ្នកដែលបានទិញទំនិញតាមកម្មវិធីនេះ អាចបង្ហាញនូវវិក័យបត្រដើម្បីចូលរួមក្នុងការផ្សងយករង្វាន់ តាមរយៈ www.zerodeliveryevent.co.kr រហូតដល់ថ្ងៃទី ៦ ខែធ្នូខាងមុខ។

 

Leave a Reply

Your email address will not be published. Required fields are marked *