ស្ថានទូតកម្ពុជានៅកូរ៉េរៀបចំអបអរខួបទី៦៧នៃទិវាបុណ្យឯករាជ្យជាតិ និងខួបកងយោធពលខេមរភូមិន្ទនៅទីក្រុងអានសាន ជាមួយពលរដ្ឋខ្មែរនៅកូរ៉េ

កូរ៉េខាងត្បូង៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឯកអគ្គរាជទូត និងសហការីនៃស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៏លេីកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ និងខួបកំណេីតកងយោធពលខេមរភូមិន្ទ នៅមជ្ឍមណ្ឌលវប្បធម៌ខ្មែរនៅទីក្រុងអានសាន ដោយមានមន្ត្រីរាជការស្ថានទូត និងក្រុមគ្រួសារ និសិ្សត អនិកជនខ្មែររស់នៅកូរ៉េ ពលករ ពលការនី និងភ្ញៀវជនជាតិកូរ៉េយ៉ាងច្រើនកុះករ។

តាមការបង្ហោះផ្ទាល់របស់លោកឯកអគ្គរាជទូត កម្មវិធីនេះមានការចាក់បញ្ចាំងនូវវីដេអូឯកសារស្ដីពីការតស៊ូដណ្ដើមឯករាជ្យជាតិ រំលឹកអំពីប្រវត្តិសាស្ត្រកម្ពុជាអំពីការតស៊ូរបស់បុព្វបុរស ការបង្រួបបង្រួមជាតិ រហូតទទួលបានសន្ដិភាពពេញលេញដូចបច្ចុប្បន្ន និងបានរៀបចំឱ្យអង្គពិធីទាំងមូលចូលរួមច្រៀងចម្រៀងបទ ពង្សាវតារខ្មែរ ជនជាតិខ្មែរ និងបទដែនដីខ្មែរ ដោយពរពេញដោយក្ដីរំភើប រំជើបរំជួលផងដែរ។

ក្នុងនោះដែរ លោកទូត ឡុង​ ឌីម៉ង់ និងសហការី ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ក៏បានរៀបចំប្រារព្ធពិធីដាល់អំបុក និងអកអំបុក ដែលជាការបង្ហាញពីវប្បធម៍ខ្មែរ ប្រកបដោយភាពរីករាយ ដោយគោរពតាមវិធានការសុវត្ថិភាពរបស់អាជ្ញាធរដើម្បីបង្កាទប់ស្កាត់នៃការរីករាលដាលនៃមេរោគកូវីដ១៩។

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *