ករណីរញ្ជួយដីមួយកម្រិតត្រឹម ២.៩ រ៉ិចទ័រ វាយប្រហារភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង តែមិនមានផលប៉ះពាល់នោះទេ

កូរ៉េខាងត្បូង៖ រញ្ជួយដីមួយកម្លាំងខ្សោយត្រឹម ២.៩ រ៉ិចទ័រ បានកើតឡើងនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង ជាករណីរញ្ជួយដីលើកទី២ហើយ ថ្មីៗនេះ បើតាមការលើកឡើងរបស់រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យ។

គ្រោះរញ្ជួយដីនេះកើតឡើងនៅវេលាម៉ោង ៣:២៦ នាទីរសៀល ប្រមាណ ៥គីឡូមែ៉ត្រភាគខាងកើតនៃទីក្រុងសានជូ (Sanju) ដែលនៅជម្រៅប្រមាណ ៩ គីឡូមែ៉ត្រចុះក្រោមឯណោះ បើតាមការរាយការណ៍ពីស្ថាប័នដដែល។

ករណីនេះមានកម្លាំងខ្សោយប៉ុណ្ណោះ មិនបណ្តាលឱ្យមានការប៉ះពាល់អ្វីដែលបានរាយការណ៍មកនោះទេ។ យ៉ាងណាមិញ កាលពីថ្ងៃសុក្រកន្លងទៅ ក៏មានករណីរញ្ជួយដីមួយកម្រិត ២ រ៉ិចទ័រ នៅក្នុងតំបន់ក្បែរនោះដែរ ប្រមាណ ៣ គីឡូម៉ែត្រពីទីក្រុងសាងជូ (Sangju) ឯណោះផងដែរ។

ផែនទីបង្ហាញពីទីតាំងរញ្ជួយដីនៅទីក្រុងសានជូ កម្រិត ២.៩ រ៉ិចទ័រ

 

Leave a Reply

Your email address will not be published. Required fields are marked *