កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារសេនាធិការរួមរបស់កូរ៉េខាងត្បូង នាមុននេះបន្តិចមានបុរសកូរ៉េខាងជើងម្នាក់បានផ្លោះរបងលួសបន្លាដែលដាក់នៅតាមតំបន់ព្រំដែន ដែលគេសន្និដ្ឋានថាជាការប៉ុនប៉ងលួចរត់ចូលក្នុងប្រទេសកូរ៉េខាងត្បូង។
បើតាមការសន្និដ្ឋានបន្ថែម បុរសខាងលើនេះទំនងជាជនស៊ីវិលធម្មតា មិនមែនជាយោធានោះទេ។
ព័ត៌មានបន្ថែមនឹងមានការផ្តល់ជូននាពេលក្រោយ។
ប្រភព៖ សារព័ត៌មាន Yonhap News