លែងជា Alien ទៀតហើយ! រដ្ឋាភិបាលកូរ៉េសម្រេចលុបពាក្យ Alien ចេញពីកាតសម្គាល់ជនបរទេស ដាក់ជា Residence Card វិញ

កូរ៉េខាងត្បូង៖ ថ្ងៃនេះរដ្ឋាភិបាលកូរ៉េបានសម្រេចកែប្រែពាក្យអង់គ្លេស ដែលមានសរសេរខាងក្រោមភាសាកូរ៉េសម្រាប់សម្គាល់កាតជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េ។

កន្លងមក ជនបរទេសដែលបានមកនៅកូរ៉េតែងទទួលបានកាតសម្គាល់ខ្លួនដែលមានឈ្មោះភាសាអង់គ្លេសហៅថា Alien Registration Card តែឥឡូវរដ្ឋាភិបាលកូរ៉េសម្រេចចិត្តប្តូរពាក្យ Alien Registration Card ទៅជាពាក្យ Residence Card វិញហើយ។

ការផ្លាស់ប្តូរនេះ គឺដោយសាររដ្ឋាភិបាលកូរ៉េយល់ថាពាក្យ ALIEN មានន័យជាភាសាកូរ៉េថា៖ ជនបរទេសផង ជនក្រៅភពផង ជនចំណាកស្រុកផង។ល។

ការលុបពាក្យ ALIEN ដែលអាចអ្នកខ្លះហៅសំដៅន័យជាជនក្រៅភព ជាការរួមចំណែកកាត់បន្ថយការរើសអើង មើលងាយដល់ជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េបានខ្លះៗដែរ។ ក្នុងនោះដែរពាក្យដែលប្រើថ្មី Residence Card​ នេះគឺវាស្របទៅនឹងការប្រើប្រាស់ទូលំទូលាយក្នុងប្រទេសធំៗដទៃទៀតដូចជា សហភាពអឺរ៉ុប ប្រទេសជប៉ុន និងចិនផងដែរ។

សូមបញ្ជាក់ថា កាតសម្គាល់ខ្លួនដែលមានឈ្មោះ Alien Registration Card នេះត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ ១៩៩៦។

Leave a Reply

Your email address will not be published. Required fields are marked *