អាកាសធាតុចុះត្រជាក់លឿនខុសធម្មតា!! បងប្អូនខ្មែរយើងនៅកូរ៉េគួរអនុវត្តសកម្មភាពងាយៗទាំងនេះ ដើម្បីជួយសម្របខ្លួនទៅនឹងអាកាសធាតុត្រជាក់ខ្លាំងបាន

កូរ៉េខាងត្បូង៖ ស្របពេលដែលអាកាសធាតុនៅប្រទេសកូរ៉េខាងត្បូង ហាក់ចុះត្រជាក់លឿនខុសពីធម្មតាមិនគួរអោយជឿ ដែលរដូវស្លឹកឈើជ្រុះសោះ បែរជាសីតុណ្ហភាពចុះត្រជាក់ក្រោមសូន្យ ដូចជាដេីមរដូវរងារ សូមបងប្អូនប្រយ័ត្នប្រយែងសុខភាពទាំងអស់គ្នា ជាពិសេសគាំងបេះដូង ដាច់ ឬស្ទះសរសៃរឈាម និងផ្តាសាយជាដើម។

សម្រាប់ការផ្លាស់ប្តូរអាកាសធាតុបែបនេះ បងប្អូនគួរអនុវត្តនូវសកម្មភាព និងទំលាប់មួយចំនួនដើម្បីអាចសម្របខ្លួនទៅនឹងអាកាសធាតុត្រជាក់ខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូងដូចខាងក្រោម៖

  • ពេលធ្វើដំណើរ ឬទៅធ្វើការនៅក្រៅផ្ទះ សូមស្លៀកសម្លៀកបំពាក់ឱ្យបានក្រាស់ៗ និងប្រើកន្សែងរុំក ពាក់មួក ព្រមទាំងពាក់ស្រោមដៃផង
  • សូមសម្រាកឱ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណងាយៗនៅក្នុងផ្ទះឱ្យបានទៀងទាត់
  • ពេលគេង ត្រូវបើកម៉ាស៊ីនសំណើម ឬត្រូវដាក់ទឹកមួយផ្តិលនៅក្នុងបន្ទប់ (សូមកុំបើកម៉ាស៊ីនកម្តៅខ្លាំងពេក) ដោយរក្សាកម្តៅក្នុងបន្ទប់ឱ្យនៅពីសីតុណ្ហភាពពី ១៨ អង្សារ ទៅ ២៤អង្សារ
  • សូមកុំបិទបង្អួចជិតពេក ត្រូវទុកចន្លោះដើម្បីឱ្យមានខ្យល់ចេញចូលក្នុងមួយថ្ងៃ ពីរ ទៅបីដង (អាចបើកម្តង ក្នុងរយៈពេល ១០ នាទី)
  • សូមបរិភោគអាហារដែលសំបូរជីវជាតិអោយបានគ្រប់គ្រាន់ ជាពិសេសប្រភេទអាហារដែលមានវិតាមីន D (មានដូចជា ត្រី ស៊ុតលឿង ថ្លើម ឈីស …)
  • សូមពិសារទឹកឱ្យបានច្រើន ដ់ើម្បីជៀសវាងការបាត់បង់ជាតិទឹកនៅក្នុងខ្លួន (យ៉ាងតិច ១.៥ លីត្រ ក្នុងមួយថ្ងៃ)
  • សូមលាងសម្អាតដៃឱ្យបានស្អាតជាមួយនឹងសាប៊ូ ពេលត្រឡប់មកពីខាងក្រៅ ហើយជៀសវាងយកដៃទៅប៉ះភ្នែក ច្រមុះ និងមាត់
  • ជៀសវាងការពិសារបារី និងជាតិស្រវឹងច្រើនលើសកម្រិត
  • ប្រសិនបើមានអាការៈ មិនស្រួលខ្លួន ឬមានបញ្ហាសុខភាព សូមផ្តល់ដំណឹងទៅកាន់មន្ទីរពេទ្យជាបន្ទាបន់ជៀសវាងបញ្ហាធ្ងន់ធ្ងរណាមួយកើតឡើងដោយយថាហតុ
  • សូមបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់ពីបញ្ហាសុខភាពជាចម្បង!!

ប្រភព៖MTOSB Cambodia – គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស

Leave a Reply

Your email address will not be published. Required fields are marked *