ចែករំលែកផង! រដ្ឋាភិបាលកូរ៉េនឹងអនុញ្ញាតឱ្យប្តូរប្រាក់វ៉ុនកូរ៉េ ទៅជាប្រាក់បរទេសផ្សេងៗបានងាយស្រួលនៅតាមហាងទំនិញទូទៅ

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងនឹងអនុញ្ញាតឱ្យសាធារណជនធ្វើការប្តូរក្រដាសប្រាក់វ៉ុនកូរ៉េ ទៅជាក្រដាសប្រាក់បរទេសវិញបាននៅតាមហាងលក់ទំនិញនានា ចាប់ពីឆ្នាំក្រោយនេះទៅ បើតាមការលើកឡើងរបស់ក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូង។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកូរ៉េបានលើកឡើងនៅថ្ងៃចន្ទនេះថា ក្រសួងកំពុងរៀបចំប្រព័ន្ធអនុញ្ញាតឱ្យប្រជាជនអាចធ្វើការប្តូរក្រដាសប្រាក់កូរ៉េ (វ៉ុន) ទៅជាក្រដាសប្រាក់បរទេសផ្សេងៗវិញបាន ដោយគ្រាន់តែស្វែងរកហាងលក់ទំនិញទូទៅ ដើម្បីធ្វើប្រតិបត្តិការប្តូរបានយ៉ាងងាយ។

តាមការលើកឡើង គោលការណ៍ថ្មីនេះជាវិធានការក្នុងការសម្រួលបទប្បញ្ញាត្តិអនុវត្តក្នុងទីផ្សារដោះដូររូបិយប័ណ្ណ។ តាមគោលការណ៍ថ្មីនេះ គេអាចធ្វើការស្នើសុំផ្លាស់ប្តូររូបិយប័ណ្ណកូរ៉េ (វ៉ុន) ទៅជារូបិយប័ណ្ណបរទេសផ្សេងវិញបាន ដោយគ្រាន់ធ្វើការស្នើសុំតាមកម្មវិធីទូរស័ព្ទប៉ុណ្ណោះ (smartphone applications) និងបន្ទាប់មកគេអាចទៅដកយករូបិយប័ណ្ណនោះនៅតាមទូម៉ាស៊ីនដកលុយ (ទូ ATM) ដែលមាននៅតាមហាងលក់ទំនិញទូទៅ។

យ៉ាងណាមិញ ក្រសួងបានលើកឡើងថាបានកំពុងចាប់ផ្តើមអនុវត្តដោយចាប់ផ្តើមពីការសាកសួរ ស្វែងរកការសហការពីសំណាក់ដៃគូដូចជាហាងទំនិញ និងធនាគារជាដើម។ ផែនការនេះនឹងអាចដាក់ឱ្យអនុវត្តចាប់ពីឆ្នាំក្រោយនេះទៅ។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

Leave a Reply

Your email address will not be published. Required fields are marked *