អ្នកណាក៏ស្គាល់ដែរ!! ចម្រៀងកុមារកូរ៉េ «Baby Shark» ក្លាយជាវីដេអូមានអ្នកទស្សនាច្រើនជាងគេបង្អស់ក្នុង YouTube ស៊ីដាច់បទ Despacito

កូរ៉េខាងត្បូង៖ គិតត្រឹមយប់ថ្ងៃចន្ទនេះ បទចម្រៀងកុមារដ៏ល្បីរបស់កូរ៉េ «Baby Shark» បានស៊ីដាច់ក្លាយជាវីដេអូដែលមានអ្នកចូលមើលច្រើនជាងគេបង្អស់លើពិភពលោកក្នុងប្រព័ន្ធ YouTube វ៉ាដាច់បទ «Despacito» ហើយ។

បទចម្រៀងកុមារ «Baby Shark» ដែលគ្រប់គ្នាសុទ្ធតែបានស្គាល់ និងធ្លាប់ស្តាប់លឺនោះ ជាពិសេសចំពោះកុមារ និងគ្រួសារដែលមានកូនតូចៗជាដើម នាពេលនេះបានក្លាយជាវីដេអូដែលមានអ្នកទស្សនាច្រើនជាងគេបង្អស់លើពិភពលោក ដោយមានអ្នកទស្សនារហូតដល់ 7,042,373,708 ដង ដោយវ៉ាដាច់លើសបទ «Despacito» ដែលធ្លាប់ជាចំណាត់ថ្នាក់លេខ១ អស់ជាយូរមកហើយ តាំងពីខែសីហា ឆ្នាំ២០១៧មកនោះ ដែលមានអ្នកទស្សនាត្រឹមតែ 7,038,259,918 ដងប៉ុណ្ណោះ គិតត្រឹមយប់ថ្ងៃចន្ទទី ២ វិច្ឆិកា ២០២០នេះ។

 

បទ «Baby Shark» ជាបទចម្រៀងរបស់ Pinkfong! Kids’ Songs & Stories ដែលជា Channel ផលិតចម្រៀងរបស់ប្រទេសកូរ៉េខាងត្បូង។ បទដែលត្រូវបានគេស្គាល់តាមចង្វាក់ភ្លេង និងចង្វាក់រាំងាយៗ និងសប្បាយបែបកុមារ “Baby Shark, doo, doo, doo, doo, doo, doo. ” នេះបានចេញផ្សាយក្នុងប្រព័ន្ធ YouTube ដំបូងកាលពីថ្ងៃទី ១៧ មិថុនា ឆ្នាំ២០១៦ ដោយគិតមកដល់បច្ចុប្បន្ននេះមានរយៈពេល ៤ ឆ្នាំមកហើយ ហើយមានអ្នកចូលចិត្តដល់ទៅជាង ២២ លានគណនីឯណោះ។

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *