រយៈពេល១០ខែ ២០២០នេះ រមណីយដ្ឋានអង្គររកចំណូលបានជាង១៨លានដុល្លារ ខណៈចំនួនភ្ញៀវថយចុះរហូតដល់ជាង ៨០ភាគរយ

ភ្នំពេញ៖ រយៈពេល១០ខែ ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេស ជិត៤០ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូល ជាង១៨លានដុល្លារ។ ចំនួនទេសចរនេះ ថយចុះ ៧៧,៩១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ គិតតែក្នុងខែតុលា ឆ្នាំ២០២០ រមណីយដ្ឋានអង្គរ រកចំណូលបានជាង ៩ម៉ឺនដុល្លារ  ពីភ្ញៀវទេសចរបរទេសជាង ២,២៤៤នាក់។ ចំនួនភ្ញៀវទេសចរ ក្នុងខែតុលានេះ ថយចុះ ៩៨,៥១ភាគរយ បើធៀបនឹងខែតុលា ឆ្នាំ២០២០។

ជាមួយគ្នានេះ ប្រាសាទកោះកែរ មានភ្ញៀវទេសចរបរទេស ចំនួន ៨,៩៨៣នាក់ រកចំណូលបានជិត៩ម៉ឺនដុល្លារ ខណៈក្នុងខែតុលា រកចំណូលបាន  ៩៩០ដុល្លារ ពីភ្ញៀវទេសចរជិត ៧០នាក់ ។

ចំណូលដែលរកបានរយៈពេល១០ខែនេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាចំនួន ៧៩៦,៩៧០ដុល្លារ៕

ប្រភពអត្ថបទ៖ សារព័ត៌មាន Thmey Thmey

 

Leave a Reply

Your email address will not be published. Required fields are marked *