កូរ៉េខាងត្បូង៖ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ និងក្រុមការងារបានធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុនកូរ៉េ Person & People Group ដែលជាក្រុមហ៊ុនផ្តោតលើវិស័យបន្សុទ្ធខ្យល់ នេះបើតាមការរៀបរាប់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកឯកអគ្គរាជទូតផ្ទាល់។
តាមការបញ្ជាក់របស់លោកឯកអគ្គរាជទូត បេសកកម្មនៃការចុះទស្សនកិច្ចនេះគឺដើម្បីស្វែងយល់ពីរបកគំឃើញមេកានិចថ្មីៗបន្ថែមទៀត របស់ក្រុមហ៊ុន Person & People Group ដែលបានធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ម៉ាស៊ីនដែលបន្សុទ្ធខ្យល់ និងអាចសម្លាប់មេរោគកាចកាច។
ក្នុងនោះដែរ លោកទូតក៏បានបញ្ជាក់ថាស្របពេលដែលកូវីដ-១៩ នឹងមិនសាបរលត់ទាំងស្រុងទេនោះ ការបន្សាំជីវិតរស់នៅប្រចាំថ្ងៃរបស់យើងត្រូវតែមានការការពារ និងប្រុងប្រយ័ត្នជានិច្ច ហើយម៉ាស៊ីនបំលែងខ្យល់ទាំងនេះអាចនឹងជួយក្នុងការបើកចំហប្រទេសផង បង្កើនការអភិវឌ្ឍសេដ្ឋកិច្ចវិញផង និងធានាបាននូវសុខមាលភាពផង។
សូមបញ្ជាក់ថាក្រុមហ៊ុន Person & People Group កំពុងស្វែងរកដៃគូវិនិយោគពីប្រទេសកម្ពុជាផងដែរ។



