កូរ៉េខាងត្បូង៖ មនុស្ស ៣ នាក់ បានបាត់បង់ជីវិត និងយ៉ាងហោចណាស់ ១៩ នាក់ដទៃទៀតរងរបួសនៅក្នុងគ្រោះថ្នាក់មួយដែលទូកនេសាទបានជិះទៅបុកនិងគល់ស្ពាន នៅឆ្នេរភាគខាងលិចប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ បើតាមការរាយការណ៍ពីកងឆ្មាំសមុទ្រកូរ៉េខាងត្បូង។
គ្រោះថ្នាក់ឧប្បតិហេតុនេះកើតឡើងនៅព្រលឹមថ្ងៃសៅរ៍នេះ វេលាម៉ោង ៥:៤១ នាទីព្រឹកនៅកូរ៉េ នៅពេលដែលទូកនេសាទមួយទំងន់ជាង ១០តោន ដែលមានអ្នកនេសាទចំនួន ២២ បានជ្រុលទៅបុកនឹងគល់ស្ពានមួយដែលតភ្ជាប់កោះអានយាន (Anmyeon) ទៅនឹងកោះវូសាន (Wonsan)។
ក្នុងគ្រោះឧប្បតិហេតុនោះ មនុស្ស ៣ នាក់ត្រូវបានរកឃើញថាបាត់បង់ជីវិត ហើយបុរសម្នាក់ទៀតមានរបួសធ្ងន់ធ្ងរ និងមិនទាន់ដឹងខ្លួននោះទេ ខណៈដែលមនុស្ស ១៩ នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសបន្តិចបន្តួច។
ក្រុមឆ្មាំសមុទ្របានបញ្ជាក់ថានឹងសួរចម្លើយអ្នកបើកបរទូកនេសាទ ក្រោយពីព្យាបាលរួចរាល់ដើម្បីអាចដឹងពីមូលហេតុដែលនាំឱ្យកើតមានឧប្បតិហេតុដ៏អាក្រក់នេះកើតឡើង។ បើតាមការរាយការណ៍ដំបូង គេសន្និដ្ឋានថាអ្នកបើកបរអាចនឹងមើលមិនឃើញនូវគល់ស្ពានដោយសារតែមេឃនូវងងឹត និងម្យ៉ាងទៀតដោយសារតែទូកនេសាទនោះបើកក្នុងល្បឿនលឿនគួរសមផងដែរ។
ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News
