លោកទូត ឡុង ឌីម៉ង់ និងក្រុមការងារចុះទស្សនកិច្ចសិក្សាពីមជ្ឈមណ្ឌលកោសល្យវិច័្ចយកូរ៉េ ដើម្បីប្រមូលធាតុចូលជូនរាជរដ្ឋាភិបាលកម្ពុជា

កូរ៉េខាងត្បូង៖ ក្រុមការងារស្ថានទូតកម្ពុជាដឹកនាំដោយលោកឯកអគ្គរាជទូត បានចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីមជ្ឈមណ្ឌលជាតិកោសល្យវិច័្ចយកូរ៉េ នៅទីក្រុងវ៉ុនជូ (Wonju) បើតាមការបង្ហោះរបស់លោកឯកអគ្គរាជទូតក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃសៅរ៍នេះ។

ការចុះទស្សនកិច្ចសិក្សាស្វែងយល់នេះ បើតាមការរៀបរាប់របស់លោកឯកអគ្គរាជទូត មានគោលបំណងសិក្សាស្វែងយល់ពីបច្ចេកវិទ្យា និងវិធីសាស្រ្តនៃការស្រាវជ្រាវ កំណត់អត្តសញ្ញាណបទឧក្រិដ្ឋនានារបស់មជ្ឈមណ្ឌលជាតិកោសល្យវិច័យកូរ៉េផ្ទាល់ ដើម្បីអាចប្រមូលធាតុចូលសំខាន់ៗរាយការណ៍ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណង និងកំពុងពិចារណាសម្រេចលើការស្នើសុំហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េ ក្នុងគម្រោងសាងសង់ បំពាក់ឧបករណ៍ និងផ្ទេរចំណេះដឹង-បច្ចេកវិទ្យា ដល់មជ្ឈមណ្ឌលកោសល្យវិច័យមួយនៅកម្ពុជា។

\

លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានបង្ហាញពីចំណាប់អារម្មណ៍ទៅលើភាពទំនើបនៃសម្ភារៈបរិក្ខា និងជាពិសេសបច្ចេកវិទ្យាស្រាវជ្រាវ កំណត់អត្តសញ្ញាណបទឧក្រិដ្ឋនានា តាមរយៈការវិភាគលើ DNA, ស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលដើម្បីប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំរូបិយប័ណ្ណ…រហូតដល់ការធ្វើកោសល្យវិច័យទៅលើសាកសពនិង Crime scene investigation របស់មជ្ឈមណ្ឌលជាតិកោសល្យវិច័្ចយកូរ៉េ។ លោកបានបន្ថែមទៀតថា ដំណើរទស្សនកិច្ចសិក្សាស្វែងយល់នេះបានធ្វើឱ្យលោកផ្ទាល់យល់ឃើញថា គេប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យដើម្បីបកបង្ហាញការពិត។

Leave a Reply

Your email address will not be published. Required fields are marked *