អស្ចារ្យណាស់! កូរ៉េខាងត្បូងគ្រោងវិនិយោគរាប់ពាន់លានដុល្លារ ផលិតយានយន្តអេឡិចត្រូនិចវ័យឆ្លាត ដើម្បីគ្រប់គ្រងទីផ្សារពេលអនាគត

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានលើកឡើងថារដ្ឋាភិបាលកូរ៉េមានផែនការវិនិយោគលើទឹកប្រាក់ទំហំជាង ២០ទ្រីលានវ៉ុន (ប្រមាណ១៧.៧ ប៊ីលានដុល្លារ) លើរថយន្តអេឡិចត្រូនិក និងយានយន្តប្រភេទដទៃទៀតដែលជួយគាំពារបរិស្ថានត្រឹមឆ្នាំ ២០២៥។

ផែនការវិនិយោគលើយានយន្តបៃតងដើម្បីគាំពារបរិស្ថាននេះ ជាផ្នែកនៃគម្រោងផ្តួចផ្តើមថ្មីរបស់ប្រធានាធិបតី មូន (New Deal Initiative) បើតាមការលើកឡើងរបស់លោកប្រធានាធិបតីផ្ទាល់ក្នុងពេលទស្សនកិច្ចទៅកាន់រោងចក្រដំឡើងរថយន្ត Hyundai Motor Co. នៅទីក្រុងអ៊ុលសាន កូរ៉េខាងត្បូង។

លោកប្រធានាធិបតី ក្នុងដំណើរទស្សនកិច្ចទៅកាន់រោងចក្រតំឡើងរថយន្តរបស់ក្រុមហ៊ុន HYUDAI

លោកមូន បានលើកឡើងថារដ្ឋាភិបាលកូរ៉េគ្រោងនឹងប្រកួតប្រជែងដើម្បីអាចឈានមុខគេលើឧស្សាហកម្មយានយន្តនាពេលអនាគតដោយផ្តោតលើរថយន្តដែលគាំពារដល់បរិស្ថាន ត្រឹមឆ្នាំ២០៣០ ខាងមុខ។ ដូចនេះ រយៈពេល ៥ ឆ្នាំខាងមុខជាពេលវេលាមាសដ៏មានតម្លៃ ដើម្បីកូរ៉េខាងត្បូងអាចឈានមុខគេក្នុងឧស្សាហកម្មថ្មីនេះ។

បើតាមទស្សនវិស័យរបស់រដ្ឋាភិបាលលោកមូន កូរ៉េខាងត្បូងគ្រោងនឹងផ្គត់ផ្គង់រថយន្តអេឡិចត្រូនិកឱ្យបានដល់ ១.១៣ លានគ្រឿង និងរថយន្តប្រើប្រាស់ហ៊ីដ្រូហ្សែនឱ្យបានដល់ ២០ម៉ឺនគ្រឿងត្រឹមឆ្នាំ២០២៥ ទៅកាន់អាម៉េរិកខាងជើង អឺរ៉ុប និងចិនជាដើម។ ក្នុងនោះដែរ លោកមូន ក៏បានលើកឡើងពីទស្សនៈវិស័យក្នុងការបង្កើតរថយន្តដែលអាចដំណើរការទាំងស្រុងបានដោយមិនចាំបាច់មានដំណើរការដោយមនុស្សផ្ទាល់ ត្រឹមឆ្នាំ ២០២៧ផងដែរ។

លោកប្រធានាធិបតី ក្នុងដំណើរទស្សនកិច្ចទៅកាន់រោងចក្រតំឡើងរថយន្តរបស់ក្រុមហ៊ុន HYUDAI

 

 

Leave a Reply

Your email address will not be published. Required fields are marked *