ក្នុងអំឡុងពេលនៃការរាតត្បាតជម្ងឺកូវីដ-១៩ ពលករខ្មែរមួយរូប ត្រូវបានអជ្ញាធរកូរ៉េរកឃើញថាល្មើសនឹងវិធានការចត្តាឡីស័ក ដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ កាលពីថ្ងៃទី ២៨ មេសា ២០២០។
អជ្ញាធរកូរ៉េបានបញ្ជាក់ថា កាលពីថ្ងៃទី ២៨ មេសា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យអ្នកដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែក បានរកឃើញថាពលករខ្មែរមួយរូប ជាពលករឧស្សាហកម្មនៅតំបន់អ៊ូលសាន ដែលទើបនឹងត្រឡប់មកពីខ្មែរវិញ កាលពីថ្ងៃទី២៣ មេសា បានប្រព្រឹត្តល្មើសនឹងវិធានការដាក់ឱ្យនៅដាច់ដោយឡែកនេះ ដោយបានលួចចេញពីទីតាំងចត្តាឡីស័ករបស់ខ្លួន និងបិទទូរស័ព្ទពីម៉ោង ១២ រហូតដល់ម៉ោង ៤:៣០ នាទីល្ងាចថ្ងៃទី ២៨។
ពលករខ្មែររូបនេះ អាចប្រឈមនឹងការធ្វើនិរទេសចេញពីប្រទេសកូរ៉េ នាពេលឆាប់ៗខាងមុខ បើយោងទៅតាមវិធានការដែលអជ្ញាធរកូរ៉េបានដាក់ចេញ។
សូមជម្រាបជូនថា អ្នកដែលបំពានគោលការណ៍នៅដាច់ដោយឡែក ប្រសិនបេីរកឃេីញ ជនជាតិកូរ៉េ នឹងត្រូវពិន័យក្រោម១០លាន វ៉ុន ឬជាប់គុគក្រោម១ឆ្នាំ រីឯជនបរទេស នឹងត្រូវធ្វើការនិរទេសចេញពីប្រទេសកូរ៉េ ។