ចែករំលែក! ឱកាសសម្រាប់និស្សិតខ្មែរយើង អាចចូលរួមកម្មវិធីហាត់ការនៅសាកលវិទ្យាល័យល្បីកូរ៉េ ហើយមានអត្ថប្រយោជន៍ច្រើនមុខទៀត

កូរ៉េខាងត្បូង៖ ​ហាត់ការជាមួយវិទ្យាស្ថានស្រាវជ្រាវរបស់កូរ៉េ រួមជាមួយអត្ថប្រយោជន៍ជាច្រើនមុខទៀត!!

សម្រាប់អ្នកដែលស្វែងរកឱកាសចង់ធ្វើការហាត់ការ (Internship) នៅប្រទេសកូរ៉េខាងត្បូង ឥឡូវនេះកម្មវិធីហាត់ការនៅសាកលវិទ្យាល័យ Gwangju Institute of Science and Technology – GIST សម្រាប់ឆ្នាំ ២០២១ បានបើកទទួលពាក្យហើយ។ កម្មវិធីនេះជាក​ម្មវិធីដែលផ្តល់ការឧបត្ថម្ភពេញលេញសម្រាប់អ្នកហាត់ការ ដោយតម្រូវឱ្យអ្នកហាត់ការជួយគាំទ្រអ្នកស្រាវជ្រាវ ការងារនៅក្នុងឡាបូពិសោធន៍ និងបំពេញការងារសម្របសម្រួលរបាយការណ៍គម្រោងផ្សេងៗរបស់សាកលវិទ្យាល័យ GIST ដែលជាសាកលវិទ្យាល័យល្បីឈ្មោះនៅកូរ៉េខាងត្បូង ជាពិសេសលើមុខជំនាញនៃការស្រាវជ្រាវ។

ព័ត៌មានសំខាន់ៗអំពីកម្មវិធីហាត់ការនៅសាកលវិទ្យាល័យ GIST ឆ្នាំ២០២១៖

ទីតាំង៖ ប្រទេសកូរ៉េខាងត្បូង សាកលវិទ្យាល័យ Gwangju Institute of Science and Technology – GIST

ស្ថាប័នដឹកនាំកម្មវិធី៖ វិទ្យាស្ថានស្រាវជ្រាវបរិស្ថានអន្តរជាតិ (International Environmental Research Insitute)

រយៈពេល៖ ពី ៣ខែ ទៅ ៦ខែ (យ៉ាងតិច ៤០ ម៉ោង / សប្តាហ៍)

អត្ថប្រយោជន៍៖ 

 • ទទួលបានការផ្តល់ជូនថ្លៃសំបុត្រយន្តហោះទៅ និងមក
 • ទទួលបានការផ្តល់កន្លែងស្នាក់នៅ
 • ទទួលបានធានារ៉ាប់រងសុខភាព
 • ប្រាក់ហោប៉ៅប្រចាំខែចំនួន ៤២៥០០០ វ៉ុន (ប្រហែល ៣៧០ ដុល្លារ)

លក្ខខណ្ឌជ្រើសរើស៖

 • ជាសិស្ស និស្សិតអន្តរជាតិ (ក្រៅពីជនជាតិកូរ៉េ)
 • ជាសិស្ស និស្សិតកំពុងបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត
 • ឬអាចជាសិស្សដែលកំពុងរៀនឆមាសចុងក្រោយនៃថ្នាក់បរិញ្ញាបត្រ
 • ត្រូវមានចំណេះដឹងភាសាអង់គ្លេសស្ទាត់ជំនាញ
 • មានជំនាញប្រើប្រាស់កម្មវិធី Ms Office

ឯកសារដែលចាំបាច់សម្រាប់ការដាក់ពាក្យ៖

 • ពាក្យស្នើសុំ (Application Form)
 • ប្រវត្តិរូប (Curriculum Vitae)
 • លិខិតឧទ្ទេសនាម (Recommendation Letter)
 • លិខិតបញ្ជាក់ពីគោលបំណង (Cover Letter)
 • សាលាកបត្របញ្ជាក់ពិន្ទុ (Scanned Copies of Academic Transcript)
 • សញ្ញាបត្របរិញ្ញាបត្រផ្លូវការ ប្រសិនបើមាន (Official Certificate of Undergraduate Degree)

ពេលវេលាកំណត់សម្រាប់ការដាក់ពាក្យ៖ ត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០

សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ កម្មវិធីហាត់ការនៅសាកលវិទ្យាល័យ GIST ឆ្នាំ២០២១

គេហទំព័ររបស់សាកលវិទ្យាល័យ Gwangju Institute of Science and Technology – GIST

 

 

Leave a Reply

Your email address will not be published. Required fields are marked *