ក្វាងជូ៖ អាចារ្យសាសនាមួយរូប ត្រូវបានតុលាការពិន័យដោយសារល្មើសទៅនឹងបម្រាមការធ្វើពិធីសាសនាដែលមានមនុស្សចូលរួមផ្ទាល់ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះបើតាមការប្រកាសរបស់តុលាការនៅក្វាងជូនៅថ្ងៃអង្គារនេះ។
តុលាការនៅក្វាងជូបានចេញសេចក្តីសម្រេចពិន័យទៅលើអាចារ្យសាសនារូបនេះ ទឹកប្រាក់ពិន័យចំនួន ២លានវ៉ុន (ប្រមាណ ១៧៦៦ ដុល្លារ) ចំពោះការបំពានលើបម្រាមរដ្ឋាភិបាលកូរ៉េក្នុងការហាមឃាត់មិនមានការជួបជុំផ្ទាល់ធ្វើពិធីសាសនា។ អាចារ្យរូបនេះត្រូវបានគេដឹងថាមានអាយុ ៥៧ ឆ្នាំ ហើយត្រូវបានចោទប្រកាន់ចំពោះការល្មើសបម្រាមរបស់រដ្ឋាភិបាលកូរ៉េលើជួបជុំកម្មវិធីសាសនា ដោយកាលពីថ្ងៃទី ៨ ខែកក្កដា កន្លងទៅបានរៀបចំកម្មវិធីសាសនាមួយដែលមានអ្នកចូលរួមដល់ទៅ ១៩៨នាក់ នៅក្នុងព្រះវិហារមួយនៅខេត្តក្វាងជូ។
នៅក្រោមវិធានការដែលរដ្ឋាភិបាលដាក់ចេញនោះ ប្រសិនបើមានករណីល្មើស អាចនឹងទទួលរងការផាកពិន័យរហូតដល់ ៣លានវ៉ុនឯណោះ។
