ក្តៅៗទៀតហើយ! កូរ៉េខាងត្បូងរកឃើញមេរោគផ្តាសាយបក្សី H5N8 ករណីថ្មីមួយទៀតជាលើកដំបូងក្នុងរយៈពេល ៣២ ខែចុងក្រោយ

កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃអាទិត្យនេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សីដំបូងបង្អស់ថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាករណីដំបូងបង្អស់ក្នុងរយៈពេល ៣២ ខែចុងក្រោយ។

ករណីមេរោគផ្តាសាយបក្សីថ្មីដែលគេរកឃើញនេះ ជាមេរោគប្រភេទ H5N8 ដែលត្រូវបានគេរកឃើញក្នុងសំណាកលាមកនៃសត្វបក្សីព្រៃមួយ ដែលគេបានរកឃើញតាំងពីថ្ងៃពុធកន្លងមក នៅក្នុងតំបន់ឆូណាន (Cheonan) ប្រមាណ ៩២ គីឡូម៉ែត្រពីទីក្រុងសេអ៊ូល នេះបើតាមការលើកឡើងរបស់ក្រុមការងារជំនាញនៃក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃប្រទេសកូរ៉េខាងត្បូង។

ព័ត៌មានបន្ថែមទៀតអំពីមេរោគថ្មីនេះ និងវិធានការផ្សេងៗដើម្បីការពារដល់កសិដ្ឋានចិញ្ចឹមសត្វនឹងត្រូវដាក់ចេញនាពេលឆាប់ៗខាងមុខ។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

Leave a Reply

Your email address will not be published. Required fields are marked *